ឯកឧត្ដម ទន់ សារ៉ាត និងលោកជំទាវ ឈឹម ពៅសុកាន់ឌី ផ្តល់ប្រសាសន៏ដល់ក្រុមការងារផ្សាយផ្ទាល់របស់វិទ្យុជាតិកម្ពុជា

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖


នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងបណ្ដែតប្រទីប ត្រូវនិងថ្ងៃ​ទី២១​ខែ​វិច្ឆិកាឆ្នាំ២០១៨នេះ ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ ឈឹម ពៅសុកាន់ឌី អគ្គនាយិការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មានមតិសំណេះសំណាល និងផ្តល់ប្រសាសន៏ដល់ក្រុមការងារផ្សាយផ្ទាល់របស់វិទ្យុជាតិកម្ពុជា ដើម្បីធ្វើអោយ​ការ​ផ្សាយ​ផ្ទាល់ បំរើដល់ប្រជាពលរដ្ឋកាន់តែប្រសើរ។
លោកអ្នកអាចស្ដាប់ការផ្សាយផ្ទាល់របស់ វិទ្យុជាតិកម្ពុជា AM 918និងវិទ្យុFM វត្តភ្នំ 105.70។