រដ្ឋសភានឹងរៀបចំពិធីសម្ពោធផ្សព្វផ្សាយសៀវភៅសម្តេចប្រធានរដ្ឋសភា ក្រោមចំណងជើងថា “ការតស៊ូរបស់ប្រជាជន៖  កម្ពុជារស់ឡើងវិញ”

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — អគ្គលេខា​ធិការ​ដ្ឋានរដ្ឋសភាបានជូនដំណឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅវិមានរដ្ឋសភានឹងមានរៀបចំពិធីសម្ពោធផ្សព្វ​ផ្សា​យសៀវភៅ សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រោមចំណងជើងថា “ការតស៊ូរបស់ប្រជាជន៖  កម្ពុជារស់ឡើងវិញ”(The People ’s Struggle:

កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ក្នុងពិធីនេះដែរលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភានឹង អញ្ជើញចូលរួមផ្តល់ចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធីនេះចាត់ទុកជាការជូនដំណឹងដល់សាធារណជន និងបណ្តាញអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិជ្រាបផងដែរ៕ Cambodia Rebom)។

ដោយ ប៉ាល់ សុង