អ្នកកាសែតកម្ពុជា ចំនួន១០នាក់ទៅទស្សនកិិច្ច ផ្នែកព័ត៌មាន នៅប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ួង​ វុធ​៖

ក្រុមអ្នកសារព័ត៌មានអាជីព កម្ពុជា មកពីស្ថាប័នរដ្ឋនិងឯកជន ចំនួន 10 នាក់ បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ទៅតាមការអញ្ជើញរបស់ ក្រសួងព័ត៌មាន និងសារទូរគមនាគមន៍ បច្ចេកវិទ្យាវៀតណាម លើគម្រោង នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ដើម្បី បន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយគ្នា បានយូរអង្វែង។

លោក ស្រី ឡេថាញ់ ង៉ា ជំនាញការ នៃការិយាល័យ បណ្ដុះបណ្ដាលសារព័ត៌មាន និងទំនាក់ទំនងការទូត ក្រសួងព័ត៌មាន និងសារគមនាគមន៍ បច្ចេកវិទ្យានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់

ប្រាប់គណៈប្រតិភូកម្ពុជា នៅព្រឹកថ្ងៃទី 19 វិច្ឆិកា នៅទីក្រុងហូេជីមិញថា ក្រសួងព័ត៌មាន និងសារគមនាគមន៍ បច្ចេកវិទ្យានៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម បានអញ្ជើញគណៈប្រតិភូកម្ពុជា បានមកបំពេញទស្សនកិច្ច ជាផ្លូវការនាពេលនេះ គឺដើម្បី បង្កើនចំណងមិត្តភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន វៀតណាមឲ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យព័ត៍មាន។

លោក ស្រីបន្តថា ក្រៅពីគម្រោង កិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរ ចែករំ លែកបទពិសោធន៍ ផ្នែកវិស័យព័ត៏មាន ភាគីវៀតណាម ចង់ឲ្យគណៈប្រតិភូកម្ពុជា មានឱកាសបានមកទស្សនា អំពីអតីតៈអគារវិមានរដ្ឋ និងអគារប្រវតិ្តសាស្រ្ត របស់ថ្នាក់ដឹកនាំវៀតណាមផងដែរ។

បន្ទាប់ពីទទួល កិច្ចស្វាគមន៍ លោក ស្រី ឡេថាញ់ង៉ាក៍បានអញ្ជើញ គណៈប្រតិភូកម្ពជា ទៅទស្សនាអំពីការផលិតព័ត៍មានរបស់កាសែតច្បាប់វៀតណាម ដែលមានឈ្មោះផាបលុត PHAPLUAT ជាកាសែត មានឥទ្ធិពលខ្លាំងជាងគេនៅទីក្រុងហូជីមិញ ក្នុងការបោះពុម្ភចេញផ្សាយអត្ថបទព័ត៍ នៅទីក្រុងហូជីមិញ ក្នុងមួយថ្ងែចំនួន ៦ម៉ឺនច្បាប់ សម្រាប់បំរើឲ្យមិត្តអ្នកអាន និងមួយផ្នែកទៀត ជាព័ត៍ បែបអនឡាញផ្សាយព័ត៍មានទាន់ហេតុការណ៍ ដែលមានអ្នកចូលមើលកាន់ច្រើនរាប់លាននាក់ក្នុងមួយថ្ងៃៗ ដោយមានប្រជាជន និងមហាជន គាំទ្រខ្លាំង ចំពីការរិះគុណ ស្ថាបនា មកលើស្ថាប័ន ឫសមត្ថកិច្ច ដែលប្រព្រឹត្តិខុស និងល្មើសច្បាប់សង្គម។

ក្រៅពីដំណើរទស្សនៈកិច្ច អំពីការលិតនិងការគ្រប់គ្រង ការបោះពុម្ភផ្សាយជាកាសែត និងម៉ាស៊ីនបញ្ចេញព័ត៍មាន តាមអនឡាញ តំណាងក្រសួងព័ត៍មានវៀតណាម ក៍ដឹកនាំ គណៈប្រតិភូកម្ពុជា អញ្ជើញទៅទស្សនៈកិច្ច បន្តនៅសាខា សមាគមអ្នកកាសែតប្រចាំទីក្រុងហូជីមិញ បន្ថែមទៀត ដើម្បី ស្វែងយល់អំពីការគ្រប់គ្រង ក៍ដូចការចេញអាជ្ញាប័ន ផ្តល់ជូនឲ្យអង្គភាពសម្រាប់ការចេញផ្សាយផងដែរ។

ឯកឧត្ដម​ អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៍មាន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន និងជាថ្នាក់ដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនៈកិច្ចនៅវៀតណាម បានបញ្ជាក់ថា ដំណើរទស្សនៈ ជាផ្លូវការរបស់អ្នកកាសែតកម្ពុជានៅប្រទេសវៀតណាមនាពេលនេះ អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៍មាន ដោយធ្វើទៅតាម កម្មវិធីស្នើសុំ របស់ភាគីវៀតណាម ទៅតាមគម្រោង កិច្ចសហប្រតិបត្តិការ រវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មាន និងសារទូរគមនាគមន៍ បច្ចេកវិទ្យា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីធ្វើយ៉ាងណា បានផ្ដល់ឱកាស ជូនដល់មន្ត្រីផ្នែកព័ត៌មានឫ អ្នកកាសែតកម្ពុជា បានមកបំពេញទស្សនកិច្ច ដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ លើវិស័យព័ត៌មាន គ្រប់គ្រងព័ត៌មាន គ្រប់គ្រងការចេញផ្សាយ ឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈរបស់ខ្លួន ។

ឯកឧត្តម តំណាងប្រតិភូកម្ពុជា បានសាទរនិងថ្លែងអំណរគុណ ដល់ក្រសួងព័ត៌មាននឹងសារ ទូរគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់ឱកាស ដល់អ្នកកាសែតកម្ពុជា បានមកបំពេញទស្សនកិច្ច ជាផ្លូវការនាពេលនេះ។ បន្ទាប់មកតំណាងគណៈប្រតិភូកម្ពុជា ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ ជួនដល់ភាគីវៀតណាម។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជានៅប្រទេសវៀតណាមនេះ មានរយៈពេល 1 សប្តាហ៍ គឺនៅទីក្រុងហូជីមិញចំនួន 2 ថ្ងៃ និងនៅទីក្រុងហាណូយចំនួន 5 ថ្ងៃ ។