ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័នីញ៉ាខាងជើងឡើងដល់៧៧នាក់

AKP ភ្នំពេញ ថ្ងៃទី ២០ ខែវិច្ឆិកា  ឆ្នាំ២០១៨ — ពួកអាជ្ញាធរបាននិយាយពីល្ងាចថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ពីភ្លើងឆេះព្រៃដ៏ធំនៅកាលីហ្វ័នីញ៉ា ភាគខាងជើង ដែលមានឈ្មោះថា Camp Fire បានឡើងដល់៧៧នាក់ ដោយមនុស្សជិត ១០០នាក់នៅតែ ចុះបញ្ជីថា បាត់ខ្លួននៅឡើយ ។

តាមតម្រួត Butte County ឱ្យដឹងថា ក្រុមរុករកនិងជួយសង្គ្រោះបានរកឃើញអដ្ឋិធាតុមនុស្សម្នាក់ ទៀតនៅក្នុងតំបន់ភ្លើងឆេះព្រៃនេះ កាលពីថ្ងៃអាទិត្យដែលនាំឱ្យចំនួនអ្នកស្លាប់ពី៧៦នាក់ទៅដល់៧៧នាក់ ។

ភ្លើងឆេះព្រៃដែលគេរាយការណ៍ឱ្យដឹងជាដំបូងកាលពីថ្ងៃទី៨ខែវិច្ឆិកា នៅ Butte County នោះបាន ឆេះរោលរាលតំបន់ទំហំ ១៥០.០០០ អ័ក្រ( ៦០៧ គីឡូម៉ែត្រក្រឡា ) ដោយមាន៦៥ភាគរយទប់ស្កាត់ បាន បំផ្លាញរចនាសម័្ពន្ធជាង១៣.០០០ ដែលរួមមានលំនៅដ្ឋាន ១០. ៣៦៤ ខ្នងអាគារពាណិជ្ជកម្ម ៤១៨ ខ្នង និងអាគារដទៃទៀត  ២.៩៩២ខ្នង,នេះ បើតាមផ្នែកការពារព្រៃឈើនិងភ្លើងឆេះព្រៃកាលីហ្វ័នីញ៉ា(Cal Fire ) បានឱ្យដឹង ។

Cal Fire  បានកត់សម្គាល់ថា ពួកអ្នកពន្លត់អគ្គិភ័យបានធ្វើឱ្យមានការជឿនលឿនយ៉ាងពេញមួយថ្ងៃអាទិត្យ ដើម្បីពង្រឹងនឹងការធ្វើឱ្យប្រសើរខ្សែបន្ទាត់ទប់ស្កាត់ ។ បុគ្គលិកទាំងអស់បានបន្តធ្វើការងារនៅក្នុងភូមិសាស្ត្រដីដែលចោទនិងរម៉ាំងរម៉ោក ដើមី្បអនុវត្តន៍នូវខ្សែបន្ទាត់ត្រួតត្រាដោយផ្ទាល់ និងដោយប្រយោល ដែលអាចជួយបញ្ឈប់កុំឱ្យភ្លើងព្រៃនេះឆេះរាលទៅមុខទៀត ។

ប៉ុនន្តែជាមួយភ្លៀងដែលគេបានរំពឹងទុកនៅសប្តាហ៍នេះ ពួកមន្ត្រីក្នុងស្រុកបានព្រមានពួកអ្នក ស្រុកអំពីគ្រោះថ្នាក់នៃទឹកជំនន់ នឹងលំហូរភក់ភ្លាមៗ នៅក្បែរតំបន់ដែលឆេះនៃភ្លើងឆេះព្រៃនេះ ។

Camp Fire  គឺជាភ្លើងឆេះព្រៃដែលធ្វើឱ្យស្លាប់ច្រើន និងបំផ្លិចបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្រកាលី-       ហ្វ័នីញ៉ា ។ វាក៏ជាភ្លើងឆេះព្រៃដែលធ្វើឱ្យស្លាប់ច្រើនបំផុតផងដែរ ក្នុងពេល១០០ឆ្នាំនៅក្នុង ស.រ .អា៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )