ចលាចលនយោបាយក្នុងប្រទេសស្រីលង្កាបន្តទៅទៀត

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ចលាចលនយោបាយរបស់ប្រទេសស្រីលង្កាបានបន្តចូលដល់សប្តាហ៍ទី៣ របស់ខ្លួននៅថ្ងៃចន្ទនេះ ដោយរដ្ឋាភិបាលនិងអតីតសម្ព័ន្ធភាពរួបរួមជាតិដែលកំពុងកាន់អំណាចឈ្លោះប្រកែកគ្នាទៅវិញទៅមក។ រដ្ឋាភិបាលបានរំលឹកឡើងវិញថា ខ្លួននឹងបន្តក្នុងការធ្វើអភិបាលកិច្ចដោយឡែកអតីតសម្ព័ន្ធភាពរួបរួមជាតិដែលកំពុងកាន់អំណាចបាននិយាយថា ខ្លួននឹងមិនទទួលស្គាល់រដ្ឋាភិបាលនេះទេ ហើយអំពាវនាវ ឱ្យកាត់បន្ថយហិរញ្ញវត្ថុ ។

ចំណាត់ការសភាបានចាប់ផ្តើមកាលពីរសៀលថ្ងៃចន្ទ ប៉ុន្តែមានរយៈពេលតែ១០នាទី ប៉ុណ្ណោះហើយត្រូវបានផ្អាករហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកាដោយអនុប្រធានសភា  ។ ប្រធានសភាលោក ការូ ហ្សាយ៉ាស៊ូរីយ៉ា ( Karu Jayasuriya ) ដែលបានធ្វើកិច្ចប្រជុំគណៈបក្សទាំងអស់មួយនៅក្នុងការិយាល័យសភា របស់លោកនៅមុនចំណាត់ការបានចាប់ផ្តើមនោះ មិនបានចូលរួមក្នុង     ចំណាត់ការនៅថ្ងៃចន្ទនេះទេ ។

នៅពេលជាមួយគ្នានោះដែរប្រធានាធិបតីលោក ម៉ៃ ទ្រីប៉ាឡា ស៊ីរីសេនា  ( Maithripala Sirisena ) នៅក្នុងសារផ្លូវការមួយនោះ បានអរគុណមេដឹកនាំគណបក្សទាំងអស់ ព្រមទាំងសមាជិកសភា ចំពោះការអនុម័តយកនូវទិសដៅសកម្មភាពប្រកបដោយសន្តិភាព និងការមូលមតិគ្នានៅឯសភា បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយពួកមេដឹកនាំគណបក្សទាំងអស់កាលពីល្ងាចថ្ងៃអាទិត្យ ។

នៅឯកិច្ចប្រជុំមេដឹកនាំគណបក្ស លោក ស៊ីរីសេនា បានទទូចដល់សមាជិកសភាអំពាវនាវឱ្យធ្វើការ បោះឆ្នោតសំដែងការមិនទុកចិត្តលើរដ្ឋាភិបាលម្តងទៀតបន្ទាប់ពី លោកបានបដិសេធការបោះឆ្នោតនេះ ដែលបានធ្វើឡើងនៅក្នុងសភាកាលពីថ្ងៃសុក្រកន្លងទៅដោយនិយាយថា វាមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ។

ប្រទេសស្រីលង្កាត្រូវបានគេធ្វើឱ្យច្របូកច្របល់នៅក្នុងចលាចលនយោបាយយ៉ាងធ្ងន់ធ្ងរមួយ បន្ទាប់ពីលោក ស៊ីរីសេនា កាលពីថ្ងៃទី ២៦ ខែតុលា បានបណ្តេញគណៈរដ្ឋមន្ត្រីរបស់លោក ព្រមទាំងនាយករដ្ឋមន្ត្រីលោក រ៉ានីល វិក ក្រេម៉េស៊ីងហេ ( Ranil Wickremesinghe ) ហើយបានតែងតាំងអតីតប្រធានាធិបតីលោក ម៉ាហ៊ីនដា រាជប៉ាក់សេ (​Mahinda Rajapakse )ឱ្យកាន់តំណែងនេះ នឹងបានតែងតាំងរដ្ឋាភិបាលចាំផ្ទះថ្មីមួយ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )