សម្តេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងអំណោយផ្ទាល់ខ្លួន ចែកជូនកីឡាករអុំទូកមកពីខេត្តកំពង់ឆ្នាំង

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជអំណោយ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងអំណោយផ្ទាល់ខ្លួន ចែកជូនកីឡាករអុំទូក មកពីខេត្តកំពង់ឆ្នាំង ចំនួន ១.៥៦៨នាក់ (២៩ទូក) ដែលមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ សោម ឬទ្ធី