អាជ្ញាធរខេត្តស្ទឹងត្រែងស្ថាបនាផ្លូវថ្មីតភ្ជាប់ផ្លូវលេខ៣៧៦Fឆ្ពោះទៅកាន់តំបន់វារីអគ្គីសនីសេសានក្រោម២

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំខេត្តស្ទឹងត្រែង៖​

ផ្លូវគ្រួសក្រហមថ្មីតភ្ជាប់ពីផ្លូវលេខ៣៧៦Fឆ្ពោះទៅកាន់ទំបន់វារីអគ្គិសនីសេសានក្រោម២ក្នុងស្រុកសេសានខេត្តស្ទឹងត្រែងមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តគ្រោងបញ្ចប់ការស្ថាបនានៅចុងខែវិច្ឆិកានេះដើម្បីបានប្រជាពលរដ្ឋធ្វើដំណើរស្រួលចេញចូលទៅមក។

លោកគង់សុផលប្រធានគ្រប់គ្រងគ្រឿងចក្រសាងសង់ផ្លូវបានបញ្អាក់ថា៖ក្រុងការងារកំពុងពន្លឿនការសាងសង់ផ្លូវនេះឱ្យបានឆាប់ ព្រោះងាយស្រួល ប្រជាពលរដ្ឋធ្ចើដំណើរ ដោយសាផ្លូវនេះ ជិតជាង ចេញទៅតាមផ្លូវជាតិលេខ៧៨ ហើយអាចចៀសវាងពីការ គ្រោះថ្នាក់ចរារចណ៍បានមួយផ្នែក។

លោកទូនថាំង មេឃុំភ្លុកស្រុកសេសានខេត្តស្ទឹងត្រែង បានគត់សំគាល់ថា៖ ផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋ ចំនួន៦ឃុំ ក្នុងការប្រាស្រ័យទាក់ទងគ្នា ចេញចូលទៅទីរួមខេត្ត ជាពិសេសនាំយកផលដំណាំដាំដុះ បន្លែ បង្កា ទៅលក់នៅទីផ្សារ។លោកថា៖ជាងនេះទៀតប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេសេសានកាត់បន្ថយការប្រើប្រាស់ទូកកាណូតផងដែរ។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តបានបញ្ជាក់ថា៖ផ្លូវមួយខ្សែនេះអាជ្ញាធរខេត្តនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលចាក់កៅស៊ូតែម្តងព្រោះវាមានអត្ថិភាពបំរើឱ្យវិស័យទេសចរណ៍ផងនឹងដើម្បីធានាបានយូរអង្វែងដល់ការប្រើប្រាស់ផង។

សូមបញ្ជាក់ថាផ្លូវថ្មីមួយខ្សែនេះមានប្រវែង១២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៣៧៦Fតាម ជួរដងមាត់ទន្លេសាន ចេញពីឃុំភ្លុក-ទៅកាន់តំបន់វារីអគ្គិសនីសេសានក្រោមពីរ ដែលត្រូវចំណាយថវិការបស់ឃុំនឹងសាលាស្រុកសេសានសរុបជាង៥០០លានរៀល ៕