អ្នកជំនាញផ្នែកជំងឺតម្រង់នោម អះអាងថា ជំងឺក្រួសក្នុងតម្រង់នោមកំពុងតែកើតឡើងច្រើន នៅក្នុងប្រទេសកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកជំនាញផ្នែកជំងឺតម្រងនោមបានអះអាងថា អ្នកជំងឺក្រួសក្នុងតម្រងនោមដែលបានមក ពិនិត្យ និងវះកាត់តាមមន្ទីរពេទ្យកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំងឺនេះ បង្ក ជាបញ្ហាប្រឈមមួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសបង្កើនការអប់រំ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ។

លោកវេជ្ជបណ្ឌិត ប៊ូ សុភាព អ្នកជំនាញផ្នែកជំងឺក្រួសតម្រងនោមនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ននេះ ការកើតក្រួសក្នុងតម្រងនោមនេះ គឺបណ្ដាលមកពី មូលហេតុចម្បងៗ ជាច្រើនដូចជា អ្នកជំងឺហូបទឹកតិច បង្កឱ្យទឹកនោមខាប់ ការមិនហាត់ ប្រាណ ដើម្បីបញ្ចេញញើស ឬជាតិខ្លាញ់ ការហូបសាច់ច្រើនសម្រាប់អ្នកធាត់ ការហូបរបប អាហារមិនបានត្រឹមត្រូវ អាចបង្កឱ្យកើត​មានក្រួសដក់ជាប់ស្អិតករកើតជាដុំនៅនឹងតម្រងនោម ជាពិសេសជំងឺនេះកើតឡើងលើបុរសច្រើនជាងស្រ្ដី។ក្នុងសិក្ខាសាលាស្ដីពីការការពារ និងព្យាបាលបំបែកក្រួសក្នុងតម្រងនោមដោយប្រើ​បច្ចេកវិទ្យា​ចុងក្រោយ កាលពីចុងសប្ដាហ៍នេះ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ក្រៅ រោកសញ្ញាដែលអាចកើតជំងឺក្រួសក្នុងតម្រងនោមនេះ ក៏មានកត្ដាជាច្រើនទៀតបណ្ដាលមក ពីអ្នកឧស្សាហ៍ឈឺចុកឆ្អឹងខ្នង ឈឺពោះ ឬឈឺចុងភ្លៅ ឈឺចុកចាប់ពេលនោម ឬនោមចេញ ឈាម ព្រមទាំងមានអាការៈក្អួតចង្អោរជាដើម ដែលជារោគសញ្ញាជំងឺក្រួសក្នុងតម្រងនោម។ ទន្ទឹមនេះ ប្រជាជនកម្ពុជាត្រូវយកចិត្តទុកដាក់ និងរួសរាន់មកជួបជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគ​វិនិច្ឆ័យឱ្យបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិតបានបន្ដទៀតថា ជំងឺក្រួសក្នុងតម្រងនោម​នេះ បើទុកយូរមិនបានព្យាបាលឱ្យទាន់ពេលវេលា អាចបណ្ដាលឱ្យខូចតម្រងនោម។ លើសពី នេះទៀត ពេលដែលព្យាបាល ឬធ្វើការវះកាត់យកក្រួសចេញរួច ប្រសិនបើយើងមិន​ការពារ នោះទេក្រោយពីការវះកាត់និងព្យាបាលឱ្យជាសះស្បើយរួច ជំងឺនេះ នឹងកើតឡើងវិញក្នុង រយៈពេល៥ឆ្នាំ​ក្រោយគឺមានប្រមាណ៥០ភាគរយ ហើយ​ប្រមាណ៧០​ភាគរយ ក្នុងរយៈពេល ១០ឆ្នាំក្រោយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ដើម្បីចៀសវាង​ការកើត ជំងឺក្រួស ក្នុងតម្រង នោមនេះ ត្រូវហូបទឹកឱ្យបានច្រើនក្នុងមួយថ្ងៃយ៉ាងហោចណាស់២លីត្រកន្លះ ឬ៣លីត្រ ផង ដែរ ដើម្បីឱ្យការនោមមានភាពទៀងទាត់ និងជួយលាងកករទាំងឡាយជាប់ស្អិតចូលគ្នាបាន បង្កជាដុំក្រួសឡើង ព្រមទាំងត្រូវចូលរួមហាត់ប្រាណ កាត់បន្ថយការហូបសាច់ និងប្រភេទ អាហារ មួយចំនួនដែលមានជាតិអាស៊ីតខ្លាំង ឬវីតាមីនសេផងដែរ។

លោកវេជ្ជបណ្ឌិត ណារីនថារ៉ា ប៊ុនជុងចារើន នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បាន​បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលដៅរបស់មន្ទីរពេទ្យគឺចង់បង្ហាញ អំពីបទ ដ្ឋានស្ដង់ដារក្នងការព្យាបាល និងវះកាត់ជំងឺក្រួសក្នុងតម្រងនោមតាមម៉ាស៊ីនបែបទំនើប ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ជាពិសេសមន្ទីរពេទ្យចង់ណែនាំដល់ប្រជាជនកម្ពុជា ឱ្យ ចេះការពារ និង​បង្ការជំងឺក្រួសក្នុងតម្រងនោម រួមជាមួយនឹងគ្រូពេទ្យដែលមានជំនាញ។ លោកវេជ្ជបណ្ឌិតបានបន្ដ ការលើកយកបញ្ហាក្រួសក្នុងតម្រងនោមនេះ​មកពិភាក្សាគឺ​ដើម្បី​បង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជាអំពីជំងឺក្រួសក្នុងតម្រងនោម វិធីការពារ និងបង្ការ ជំងឺនេះ ដើម្បីកុំឱ្យកើតឡើងដល់កម្រិតធ្ងន់ធ្ងរ ព្រមទាំងបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ក្នុងការព្យា បាលឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ជាមន្ទីរពេទ្យទី១មុនគេនៅកម្ពុជា ដែលបាន នាំចូល នូវម៉ាស៊ីនបំបែកក្រួសក្នុងតម្រងនោមដោយស្វ័យប្រវត្ដិESWL ដែលជាបច្ចេកវិទ្យា ចុងក្រោយបង្អស់ ដោយមិនចាំបាច់ធ្វើការវះកាត់៕

ដោយ អ៊ុន រិទ្ធី