អតីតសមាជិកគណៈរដ្ឋមន្ត្រីថៃមកចូលរួមជាសមាជិកគណៈបក្សស្និទ្ធលោកប្រាយុទ្ធ

 AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ឥ– អតីតសមាជិកគណៈរដ្ឋមន្ត្រីថៃជាច្រើនរូបបានចូលរួមជាមួយគណបក្សទើបមានយីហោថ្មី ដែលគ្រោងបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីគាំទ្រនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់-  អូ- ចា (  Prayut Chan –o – Cha )   ធ្វើជាប្រមុខរដ្ឋាភិបាលក្រោយការបោះឆ្នោត ។

អតីតសមាជិកគណៈរដ្ឋមន្ត្រីទាំងនោះ ដែលបានធ្វើការក្នុងមុខតំណែងថ្នាក់រដ្ឋមន្ត្រីផ្សេងៗ ក្នុងពេលជាច្រើនឆ្នាំកន្លងទៅនោះ ជាយថាហេតុបាននាំគ្នារត់ចោលអតីតចៅហ្វាយរបស់ពួកគេ គឺអតីតនាយករដ្ឋ មន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង យីងឡាក់ ស៊ីណាវ៉ាត្រា ដែលទាំងពីរនាក់នេះបច្ចុប្បន្នស្វ័យនិរទេសនៅបរទេស ។

ពួកគេទាំងនោះរួមមានលោក ( ​Suriya Juangroong vungkit )  , លោក Samsak Thepsuthin  , លោក Santi Pvamphat  និង លោក Preecha Remgsomboonsuk   ដឹកនាំដោយលោក Suriya និង លោក  Somsak  នោះអ្នកនយោបាយជើងចាស់ទាំងនេះ និងមនុស្សច្រើននាក់ទៀតបានចុះឈ្មោះខ្លួនឯងនៅឯកិច្ចប្រជុំកាលពីថ្ងៃអាទិត្យនៅសណ្ឋាគារក្រុងបាងកកមួយ ធ្វើជា សមាជិកគណបក្ស Palang Pracharath  ( អំណាចប្រជាជនប្រទេស )   ដែលដឹកនាំដោយរដ្ឋមន្ត្រីឧស្សាហកម្មបច្ចុប្បន្នលោក Uttama Savanayana   ជាមេដឹកនាំគណបក្ស និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Sontirat Sontijira Wong  ជាអគ្គលេខាធិការគណបក្ស ។

សមាជិកដទៃពីរទៀត នៃគណៈរដ្ឋមន្ត្រីបច្ចុប្បន្នបានចូលរួមនៅមុននេះជាមួយគណៈបក្សស្និទ្ធលោកប្រាយុទ្ធនេះ គឺរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Suvit Maesincee  និងរដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីលោក  Kobsak Pootrakul

លោក Suriya  និងលោក Somsak  បានរួមដៃគ្នាដោយស្ងៀមស្ងាត់ជាមួយឧបនាយករដ្ឋមន្ត្រី បច្ចុប្បន្នលោក Somkid Jatusripitak  ដែលជាសមាជិកម្នាក់ទៀតរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Somkid Jatusripitak  ដែលជាសមាជិកម្នាក់ទៀតរបស់គណៈរដ្ឋមន្ត្រីលោក ថាក់ស៊ីន កាលពីមុនដើម្បីបង្កើតរបស់ដែលហៅថា ក្រុមមិត្តបីដែលជាបរិធានក្នុងការជ្រើសរើសពួកអ្នកនយោបាយជើងចាស់ថ្មីចូលទៅក្នុងជំរំ Palang Pracharath

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )