សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេស លើទឹកដីខ្លួនជាដាច់ខាត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ លើកឡើងថាកងទ័ពកម្ពុជាដាច់ខាត មិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ហើយសម្តេចក៏បានបញ្ជាក់ដែរថា កម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេស លើទឹកដីខ្លួនជាដាច់ខាត។ នេះជាការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សំរាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាសប្តាហ៍នេះមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពីបរធនគរបាលកិច្ច
២)សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០
៣)សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០
៤)បញ្ហាផ្សេងៗ៕

 

 

 

ប្រភព៖ Facebook Page: Samdech Hun Sen, Cambodian Prime Minister