លោកព្រឹទ្ធាចារ្យលិល្បៈភិរម្យវោហារ ប្រាជ្ញ ឈួនជាមរតកមនុស្សរស់ ដែលនៅតែស្ថិតក្នុងការចងចាំរបស់ពលរដ្ឋកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយលោកវ៉ាងភក្តី

ភ្នំពេញ៖   រាជរដ្ឋាភិបាល បានចាត់ទុកលោកព្រឹទ្ធាចារ្យលិល្បៈភិរម្យវោហារ ប្រាជ្ញ ឈួនជាមរតក​មនុស្ស​រស់​ដែល​បានថែររក្សាសិល្បៈចាប៉ីដងវែងមិនឲ្យបាត់បង់ ក្នុងគ្រាសិល្បៈនេះស្ទើរតែ​គ្មាន​​​​​​​អ្នក​តប​ស្នង។

       មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា លោក​​​​​​ព្រឹទ្ធាចារ្យ​​ គឺជាចលករដែល​ជំរុញដល់ការអភិរក្សសិល្បៈចាប៉ីដងវែងមិនឲ្យ​​បាត់​បង់ សម្រាប់ទុកជាកេរដំណែល​ឲ្យមនុស្សជំនាន់​ក្រោយបាន​ស្គាល់ពី​សិល្បៈដ៏កម្រឯកមួយ​នេះ​​​។

លោកព្រឹទ្ធាចារ្យលិល្បៈភិរម្យវោហារ ប្រាជ្ញ ឈួនគឺ​ជាអ្នក​បណ្តុះស្មារតីយុវជន និងមហាជន​​ឲ្យស្រលាញ់​មរតកវប្បធម៌​​សិល្បៈបុរាណខ្មែរ និងផ្ទេរបន្តទៅ​​អ្នក​ជំនាន់​​​ក្រោយៗ​​​ទៀត។ លោក​​​​​​ព្រឹទ្ធាចារ្យ​​រូបនេះ គឺជាមរតក​មនុស្សរស់​ដ៏​សំខាន់​ក្នុងផ្នែកសិល្បៈចាប៉ីដងវែង ដោយសារសិល្បៈបុរាណមួយនេះ កម្រនឹងមានមនុស្សចាប់​​អារម្មណ៍​​ក្នុង​​ការ​រៀន​សូត្រ ខណៈ​អ្នកមានទេពកោសល្យមានចំនួនតិចតួច។

          សូមបញ្ជាក់ថា ការរួមចំណែកថែរក្សា និងអភិរក្សចាប៉ីដងវែងរបស់លោកព្រឹទ្ធាចារ្យលិល្បៈភិរម្យវោហារ ប្រាជ្ញ ឈួនត្រូវបានអង្គការយូណេស្កូ ដាក់​បញ្ចូល​​ក្នុង​បញ្ជី​​បេតិក​ភណ្ឌ​វប្បធម៌អរូបិយនៃមនុស្សជាតិ កាល​​ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕