សមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពពិភពលោក នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ —

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ក្រោមប្រធានបទ « ស្រ្តី និងយុវជន ក្នុងសហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថល » ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ឃុត សៅ