ឯកឧត្តម អង្គវង្ស វឌ្ឍនា អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការលោក ឡុង ហុកម៉េង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសលោក ហៀង សុភក្ត្រ ដែលត្រូវផ្ទេរទៅជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ