សម្ថកិច្ចប្រកាសមិនអនុញ្ញាតអោយម៉ូតូនិង រថយន្ដធ្វើចរាចរណ៍ចូលតំបន់ប្រារព្វព្រះរាជពិធីបុណ្យអុំទូកឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​ និង​លោក​ អាត ចន្ធូ៖​

សម្ថកិច្ចប្រកាសមិនអនុញ្ញាតអោយម៉ូតូនិង រថយន្ដធ្វើសកម្មភាពចរាចរណ៍នៅក្នុងកន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូកឡើយដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើរកំសាន្ដថ្មើរជើងនៅកន្លែងប្រារព្វពិធីមានភាពងាយស្រួលនិងមានភាពសប្បាយ រីករាយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំផែនការ ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអគ្គស្នងការនរគបាលជាតិនាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមសមត្ថកិច្ចនឹងផ្អាកមិនឲ្យមានម៉ូតូ រថយន្ដធ្វើចរាចរណ៍ នៅត្រង់ចំណុចតំបន់អា អា ១នោះឡើយ។ ឯឧ.បានបញ្ជាក់ថាតំបន់(អា អា១)នេះ គឺជាបរិវេណសំខាន់នៅកន្លែងប្រារព្វពិធីបុណ្យអុំទូកមុខព្រះរមរជាងវំាង ដែលទាមទាមមិនអោយមានការធ្វើចរាចរណ៍ចេញចូលឡើយ លើកលែងតែថ្នាក់ដឹកនាំកំពូលៗរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាអង្គទូតនានាប្រចាំកម្ពុជាប៉ុណ្ណោះ។

ឯឧ.បានអៈអាងថា ផែនការមិនអោយមានសកម្មភាពចរាចរណ៍នៅតំបន់នេះដើម្បីបញ្ជៀសការកកស្ទះ និងរក្សាសណ្ដាប់ធ្នាប់អោយបានល្អ ដែលជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែល ធ្វើដំណើរកំសាន្ដថ្មើរជើង ឲ្យកាន់តែមានភាពសប្បាយរីករាយ និងងាយស្រួលក្នុងការថែរក្សាកាពារសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមអោយមានការយោគយល់់ អធ្យាស្រ័យ និងមានការសហការជាមួយកងកម្លំាងសមត្ថកិច្ចដើម្បីចូលរួមថែរក្សា សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ទំាងអស់គ្នា។

សូបបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែនិង អកអំបុក ដែលប្រារព្ធធ្វើឡើងរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលបានដាក់កងកម្លាំងការពារសន្តិសុខសុវត្ថិភាពជាង១ម៉ឺន៣ពាន់នាក់ ខណៈរំពឹងថា នឹងមានប្រជាពលរដ្ឋរាប់លាននាក់ចូលរួមកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យប្រចាំឆ្នាំដ៏ធំនេះ៕