ប្រទេសរុស្សីរំាងខ្ទប់ចរន្តផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ក្រុមភេរវករ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួ ​ (១៦.​១១.​១៨)

រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់អាជ្ញាធររុស្សីដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា ប្រទេសរុស្សីបានរំាងខ្ទប់ចរន្តផ្គត់ផ្គង់ហិរញ្ញវត្ថុសម្រាប់ក្រុមភេរវករ បានជាច្រើនចរន្ត ។

ស្ថាប័នសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្សីបានចាប់ឃុំខ្លួនពលរដ្ឋរុស្សីមួយក្រុមដែលជាក្រុមគាំទ្រឲ្យមានការបង្កើតនូវអ្វីដែលពួកនោះហៅថា ជារដ្ឋឥស្លាមហើយជាក្រុមដែលគេសង្ស័យថាបានរៃអង្គាសប្រាក់ដើម្បីយកទៅផ្តល់ឲ្យក្រុមភេវរករនៅក្នុងប្រទេសស៊ីរី ។

ក្នុងប្រតិបត្តិការចុះថែកឆេរ ទីតំាងរបស់ក្រុមនោះអាជ្ញាធររុស្សីរឹបអូសយកបានប័ណ្ណឥណទានធនាគារ និងឧបករណ៍សម្រាប់ទាក់ទងគ្នាព្រមទំាងនិមិត្តសញ្ញារបស់ក្រុមអាយស៊ីស ។ ស្របពេលជាមួយគ្នានោះដែរ
ស្ត្រីជាជនជាតិរុស្សីមួយរូបរស់នៅក្នុងតំបន់ថុម ក្នុងប្រទេសរុស្សីត្រូវបានចោទប្រកាន់ដោយគណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេស ថាបានផ្តល់ថវិកាសម្រាប់សកម្មភាពភេរវកម្មនៅតាមតំបន់នានា លើសកលលោក ។​