ការវាយប្រហារតាមអាកាសដែលអាមេរិកជាអ្នកដឹកនំាបានសម្លាប់មនុស្សអស់ចំនួន១០៥នាក់ក្នុងរយៈពេល៧ថ្ងៃ​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (១៦​.១១.​១៨)​

ស៊ីរី៖ ទីភ្នាក់ងារព័ត៌មានស៊ិនហួ បានស្រង់សម្តីរបស់ក្រុមឃ្លំាមើលសង្គ្រាមដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះ ថា យ៉ាងហោចណាស់មានមនុស្សចំនួន​១០៥នាក់ត្រូវបានស្លាប់ ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ ដោយសារការវាយប្រហាររបស់កងកម្លំាងដែលប្រទេសអាមេរិកជាអ្នកដឹកនាំ ប្រឆំាងនឹងក្រុមរដ្ឋឥស្លាមក្នុងតំបន់ខាងកើតរបស់ប្រទេសស៊ីរី ។

ក្រុមឃ្លំាមើលសង្គ្រាមបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលស្លាប់ មាន ៨០ នាក់ជាស្ត្រី និងកុមារហើយចំនួនអ្នកស្លាប់ អាចនឹងកើនឡើងថែមទៀតដោយសារតែគេមិនទាន់បានរកឃើញអ្នកដែលនៅកប់ក្នុងគំនរបែកបាក់ នៅឡើយ ។

គេមានការបារម្ភថា ​នឹងមានចំនួនអ្នកស្លាប់កាន់តែច្រើនថែមទៀត នៅពេលដែលកងកម្លំាងដែលមានអាមេរិកជាអ្នកដឹកនំា បានបង្កើនការវាយប្រហារទៅលើក្រុមអាយស៊ីស ជាបន្តបន្ទាប់ទៀត ។​