សេចក្ដីជូនដំណឹង៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា Page Facebookក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ ពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា ស្តីពីអង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃសុក្រ ទី១៦ ខែ​វិច្ឆិ​កា ​ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៩:៣០ នាទីព្រឹកតទៅ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា៖ Page Facebook ក្រសួងព័ត៌មាន នឹងធ្វើការផ្សាយបន្តផ្ទាល់ ពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា ស្តីពីអង្គជំនុំជម្រះ​សាលា​ដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) បានចេញដីកាកំណត់កាលបរិច្ឆេទប្រកាសសាលក្រមនៅក្នុងសំណុំរឿង ០០២/០២ ដោយបានជូនដំណឹងដល់ភាគីនានាថា អនុលោមតាមវិធាន ១០២ (១) នៃវិធានផ្ទៃក្នុង អង្គជំនុំជម្រះសាលាដំបូងនឹងប្រកាសសេចក្តីសំអាងហេតុ និងផ្នែកនៃ សេចក្តីសម្រេចនៃសាលក្រមក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និងខៀវ សំផននៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិ​កា ​ឆ្នាំ២០១៨ នៅក្នុងសាលសវនាការធំនៃ អ.វ.ត.ក ចាប់ពីម៉ោង ០៩:៣០ នាទីព្រឹកតទៅ។ សូមអរគុណ!