សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា

AKP មណ្ឌលគិរី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ក្រោយពីបញ្ចប់ការផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១.៣៥៨គ្រួសារ ដែលមកពីបណ្តាឃុំចំនួនបី គឺឃុំស្រែខ្ទុម ឃុំស្រែឈូក និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា រួចមកនៅរសៀលថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨សម្តេចកិត្តិព្រឹទ្ធ បានអញ្ជើញទៅទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះមួយធំជាងគេរបស់ខេត្តមណ្ឌលគិរី។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន .៣១៣គ្រួ សារបន្តទៀតក្នុងក្រុងសែនមនោរម្យ។ នៅរសៀលថ្ងៃដដែលនេះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងបន្តផ្តល់អំណោយដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន៦៣០គ្រួសារ ក្នុងស្រុកអូរាំងបន្ថែមទៀត មុននឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា វិលត្រឡប់ទៅទីក្រុងភ្នំពេញនៅថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៨

គួបញ្ជាក់ថា ក្នុងដំណើរបេសកកម្មផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តមណ្ឌលគិរីលើកនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពល រដ្ឋសរុបចំនួន.៣០១គ្រួសារ៕

ដោយសាត ចាន់បុត្រ