សម្ដេចតេជោ៖ កម្ពុជាគាំទ្រចំពោះរុស៊្សីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន​-រុស៊្សី ឱ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​​សន៍ថា កម្ពុជាគាំទ្រចំពោះសំណើរបស់រុស៊្សីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនា អាស៊ា​-រុស៊្សី ឱ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស៊្សីលើកទី៣ ដែលប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃពុធ ៧កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាធារណរដ្ឋសិង្ហបុរី។

ប្រភពពីអ្នកយកព័ត៌មានទូរទ្សន៍ជាតិកម្ពុជា(TVK)បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ា​​រុស៊្សីលើកទី៣ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសម្ដែង​​នូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស៊្សីក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស៊្សីលើកទី៣ ដ៏មានសារសំខាន់នេះ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុ​​ថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតី មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់រុស៊្សីចំពោះទំនាក់ទំនង អាស៊ានរុស៊្សីប៉ុណ្ណោះទេ ប៉ុន្តែបានរឹតចំណងទាក់ទងនេះ ឱ្យកាន់តែស្អិតល្មួ និងស៊ីជំរៅថែមទៀត។

ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន-រុស៊្សី សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា សម្តេចសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យ​​កត់សម្គាល់ នៃកិច្ចសហប្រតិ បត្តិការ អាស៊ានរុស៊្សី ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលរម្លឹ ខួបអនុស្សាវរីយ៍ អាស៊ានរុស៊្សី កាលពីឆ្នាំ២០១៦ នៅទីក្រុង​សូឈី សហព័ន្ធរុស៊្សី។ សុន្ទរកថា របស់សម្តេចតេជោនាយករដ្ឋ មន្រ្តី ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេច បានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ អាស៊ានរុស៊្សី ឆ្នាំ២០១៦២០២០ ដើម្បីបង្កើន ល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីម្រៅថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា កម្ពុជាយល់ឃើញថា គួររៀបចំឱ្យមាន នូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស៊្សី ឱ្យបានទៀងទាត់ ដើម្បីពង្រឹ ​​និងពង្រីក កិច្ចសហប្រតិបត្តិការ អាស៊ានរុស៊្សី ឱ្យកាន់តែស៊ីជម្រៅ។ ក្នុងស្មារតីនេះកម្ពុជាគាំទ្រ​ចំពោះសំណើ​របស់រុស៊្សីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន​-រុស៊្សី ឱ្យទៅជាដៃគូសន្ទ​​នា យុទ្ធសាស្រ្ត។ សម្ដេចបានបន្តថា ជាមួយនឹងភាពមិនប្រាកដប្រជាពីឥទ្ធិពលនៃសង្រ្គាពាណិជ្ជកម្ម ក៏ដូចជាការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធលទ្ធផលរួមនៃតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអ៊ីរ៉ាស៊ី(Eurasain) គួរត្រូវបានចាប់ផ្តើម និងជំរុបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានរុស៊្សីលើកទី៣ នេះដែរ មេដឹកនាំអាស៊ាននិងរុស៊្សីបានឯក​​ាពគ្នា ឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានរុស៊្សីលើកទី​ដែលសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស៊្សីស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុ​​ព័ត៌មាន ទំនាក់ទំនងនិងបច្ចេកវិទ្យា និងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ជាងនេះទៀតសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស៊្សី ឆ្លុះបញ្ចាំងអំពីវឌ្ឍ  ភាព ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលា​​រវាងអាស៊ាន និងសហព័ន្ធរុស៊្សីឆ្នាំ២០១៦២០២០។ អនុស្សរណៈនៃការយោគយល់គ្នា រវា​​​សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ន្ធរុស៊្សីស្តីពីកិច្ចសហប្រតិបត្តិកា​​ក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សរណៈនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (អ៊ីរ៉ាស៊ី-Eurasain) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាននិងអឺរ៉ុប បានយាងនិងអញ្ជើញជាសា​​ក្សី នៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងគណៈកម្មការសេដ្ឋកិច្ច អឺរ៉ុបអាស៊ី និងអាស៊ាន ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី៕

ដោយ ជឹម ណារី