ពួកអ្នករក្សាសន្តិភាពចិន១៨០នាក់ចេញដំណើរទៅ ស៊ូដង់ខាងត្បូងសម្រាប់បេសកកម្មមួយឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រុមទាហានរក្សាសន្តិភាពចិន១៨០នាក់ បានចេញដំណើរពី ជេងជូ ទីក្រុងរដ្ឋធានីខេត្តហេណាន ប្រទេសចិន ភាគកណ្តាលទៅកាន់ប្រទេសស៊ូដង់ខាងត្បូង កាលពីយប់ថ្ងៃចន្ទ សម្រាប់បេសកកម្មមួយរយៈ ពេលមួយឆ្នាំ ។

ក្រុមទាហាននេះនឹងបង្កើតបានជាក្រុមដំបូងនៃកងវរសេនាតូចថ្មើជើងរក្សាសន្តិភាពមួយ មានសមា ជិក៧០០នាក់ ដែលបានបញ្ជូនដោយប្រទេសចិននេះ បើតាមលោក ហ្គៅម៉េង ( Guo Meng ) មេបញ្ជាការ កងវរសេនាតូចនេះពានឱ្យដឹង។

លោក​ ហ្គៅ បាននិយាយថា ក្រុមទាហានទាំងនេះនឹងមានភារកិច្ចការពារពួកជនស៊ីវិល , បុគ្គលិក អ.ស.ប ព្រមទាំងពួកជនទាំងឡាយដែលទទួលរ៉ាប់រងកិច្ចការមនុស្សធម៌, ការល្បាត,ការអមការពារ​ និង បេសកកម្មការពារសន្តិសុខដទៃទៀត ។

សមាជិកទាំងអស់នៃកងវរសេនាតូចនេះ បានដំណើរការធ្វើការហ្វឹកហាត់មួយរយៈពេល៣ខែ ព្រម ទាំងបានឆ្លងកាត់ការធ្វើតេស្តមួយ ដែលបានបង្ហាត់ឱ្យឃើញពីគុណសម្បត្តិរបស់ពួកគេ ក្នុងការបំពេញ បេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)