តំណាងអង្គការ Nowegian Peoples Aid ជឿជាក់ថា កម្ពុជានឹងសម្រេចបាន តាមផែនការក្នុងការបោសសម្អាតគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នំាំ២០២៥

AKP សៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ –បន្ទាប់ពីបានពិភាក្សាចែករំលែកចំណេះដឹង ផ្នែកសកម្មភាពមីន ដើម្បីការដោះស្រាយ បញ្ហារួមដោយសារមីននៅក្នុងតំបន់ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ អស់រយៈពេល១ថ្ងៃរួចមក នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨នេះ គណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ាន ទាំង១០រួមជាមួយប្រទេសដៃគូអភិវឌ្ឍន៍ និងអង្គការផ្នែកសកម្មភាពមីននានាបានចុះទៅ សិក្សាឈ្វេងយល់ដោយផ្ទាល់អំពីបញ្ហាមីននៅកម្ពុជា នៅសារមន្ទីរសន្តិភាពរបស់មជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជារបស់ស៊ីម៉ាក់ ដែលស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប

លោក លី បញ្ញារិទ្ធិ៍ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាព មីនកម្ពុជាបានឱ្យដឹងថា ដោយសារតែការពិភាក្សាគ្នានៅថ្ងៃនេះផ្តោតសំខាន់ទៅលើការបោស សម្អាតមីនដូច្នេះ ការ​ចុះមកសិក្សាដោយផ្ទាល់ អំពីសកម្មភាពបោសសម្អាតមីន កត្តាមួយដ៏ សំខាន់សម្រាប់អ្នកជំនាញ​ក្នុងការ​ឈ្វេងយល់ និងចែករំលែកបទពិសោធន៍គ្នា ដើម្បីស្វែង រកយន្តការមួយសម្រាប់អនុវត្តន៍រួមគ្នា ដើម្បីធ្វើឱ្យការដោះស្រាយបញ្ហារួម ដោយសារមីននៅ ក្នុងតំបន់ឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់។

លោក Aksel steen Nielsen នាយកប្រចាំនៅកម្ពុជា និងថៃ នៃអង្គការ Nowegian Peoples Aid បាន​ថ្លែងថា បន្ទាប់ពីលោកបានទស្សនាសារមន្ទីរសន្តិភាពរបស់មជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា និងបាន​ធ្វើការសិក្សាឈ្វេងនៅយល់ពីសកម្មភាពភាពបោស សម្អាតមីន និងរបស់កម្ពុជាដូចជាការប្រើ សុនខ និងកណ្តុរ មនុស្ស និងឧបករណ៍ជាច្រើន សម្រាប់បោសសម្អាតមីនរួចមកលោកយល់ថា កម្ពុជាមាន​ភាពរឹងមាំ ក្នុងសកម្មភាពបោស សម្អាតគ្រប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដូច្នេះជឿជាក់ថា កម្ពុជានឹងសម្រេចបានតាផែនការក្នុងការបោសសម្អាតគ្រាប់មីឱ្យអស់នៅត្រឹមឆ្នំាំ២០២៥

ឯកឧត្ដម ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជាធ្លាប់បាន ានប្រសាសន៍មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ហៅកាត់ថា ស៊ីម៉ាក់) គឺជាស្ថាប័ន បោសសម្ចាមីនឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ដើម្បីអនុវត្តន៍ឱ្យបានជោគជ័យនូវបេសកកម្ម “សង្រ្គោះជីវិត និងគាំទ្រការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជាស៊ីម៉ាក់ បានដាក់ចេញនូវ កម្មវិធីការងារគន្លឹះជាចម្បងចំនួនបួនគឺ៖ កម្មវិធីស្រាវជ្រាវ និងកាត់បន្ថយបង្រួញផ្ទៃដីដែល មានមីនកម្មវិធីបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ,កម្មវិធីអប់រំផ្សព្វផ្សាយកាត់បន្ថយពីគ្រោះថ្នាក់គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកម្មវិធីហ្វឹកហ្វឺន និងស្រាវជ្រាវការអភិវឌ្ឍ បច្ចេកវិជ្ជាលើវិស័យបោសសម្អាតមីន។  នៅក្នុងរយៈពេល២៥ឆ្នាំ មកនេះ កម្ពុជាសម្រេច បាននូវការបោសសម្អាតផ្ទៃដីមីនបានចំនួន ជាង១០០០គីឡូម៉ែត្រក្រឡា ដោយឡែកការរុក រកគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ មានចំនួនជាង២លា ៧សែនគ្រាប់ ដែលនេះបញ្ជាក់ថា ជាភាពជោគជ័យដ៏ធំធេងដែលបានជួយសង្គ្រោះដល់ប្រជាពលរដ្ឋកម្ពុជា ដែលប្រឈមនឹងគ្រោះថ្នាក់នេះ។ ជាមួយគ្នានោះកម្ពុជាមាន ផែនការបោសសម្អាតមីនឱ្យបានជាង ១២០០គីឡូម៉ែត្រក្រឡា ដល់ឆ្នាំ២០២៥ នៅលើផ្ទៃដីដែលនៅសល់ ៦០ភាគរយ ព្រោះ បច្ចេកវិទ្យា និងចំណេះដឹងរបស់ប្រទេសកម្ពុជាកាន់តែរីកចម្រើនលើវិស័យកម្ចាត់មីន៕

ដោយ ឃុត សៅ