សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុងសិង្ហបុរី ដោយសុវត្ថិភាព

AKP សិង្ហបុរី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងសិង្ហបុរី ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីចូល រួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា