អ៊ីស្រាអែលបង្កើនកងទ័ពក្បែរព្រំដែនហ្គាហ្សាបន្ទាប់ពីការប៉ះទង្គិចគ្នា ដែលធ្វើឱ្យនាយទាហានអ៊ីស្រាអែលម្នាក់ស្លាប់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — យោធាអ៊ីស្រាអែលបានបង្កើនកម្លាំងរបស់ខ្លួននៅតាមបណ្តោយព្រំដែនហ្គាហ្សា កាលពីព្រឹកថ្ងៃចន្ទនេះ មួយថ្ងៃបន្ទាប់ពីនាយទាហានអ៊ីស្រាអែលម្នាក់និងពួកសកម្មប្រយុទ្ធហ្គាហ្សា៧នាក់ បានស្លាប់ក្នុងការប៉ះទង្គិចគ្នាមួយនៅហ្គាហ្សា ។

អ្នកនាំពាក្យយោធាម្នាក់បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល ( IDF ) បានបន្ថែមកងទ័ពរបស់ខ្លួមនៅក្នុងបញ្ជាការភាគខាងត្បូង និងបានរៀបចំធ្វើប្រតិបត្តិការដោយបង្ខំ ប្រសិនបើចាំបាច់ ។
ការកើនកាន់តែខ្លាំងថ្មីៗនេះបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យនៅពេលដែលកងកម្លាំងអ៊ីស្រាអែលម្នាក់ត្រូវបានគេចាប់ខ្លួននៅក្នុងបេសកម្មពិសេសមួយ នៅខាងក្នុងហ្គាហ្សាស្ទ្រីប , នេះបើតាមពួកហាម៉ាស់ជាក្រុមប៉ាឡេស្ទីនមួយ ដែលគ្រប់គ្រងហ្គាហ្សាបានឱ្យដឹង ។ សាខាយោធារបស់ពួកហាម៉ាស់បានបើកការបាញ់ប្រហារដែលសម្លាប់នាយទាហានអ៊ីស្រាអែលម្នាក់ ។

ពួកហាម៉ាស់ និងពួកមន្ត្រីសុខាភិបាលនៅហ្គាហ្សាបាននិយាយថា ទង្វើនេះបានបង្កឱ្យយន្តហោះ អ៊ីស្រាអែល ហោះហើរទៅកាន់តំបន់នេះ ដើម្បីគាំទ្រដល់កងកម្លាំងនៅលើដី ។ នៅក្នុងការវាយប្រហារដ៏ខ្លាំងដែលជាផលជនប៉ាឡេស្ទីន ៧នាក់បានស្លាប់ ។

យោធារបស់ប្រទេសអ៊ីស្រាអែលបានផ្តល់ឱ្យនូវព័ត៌មានលម្អិតបន្តិចបន្តួច ស្តីពីឧប្បត្តិហេតុនេះ ដោយគ្រាន់តែនិយាយថា ក្នុងអំឡុងសកម្មភាពប្រតិបត្តិការកងកម្លាំងពិសេសមួយរបស់ IDF នៅហ្គាហ្សា ស្ទ្រីបនោះការបាញ់តគ្នាមួយបានកើតឡើង ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ក្នុងអំឡុងសកម្មភាពនេះ នាយទាហានម្នាក់ដែលគេស្គាល់អត្តសញ្ញាណត្រឹមតែឋានៈរបស់លោក និងឈ្មោះដើមជាដំបូងថា វរសេនីយទោ M , បានស្លាប់ ។ នាយទាហានយោធាម្នាក់ទៀតរងរបួសស្រាល ។

ហាក់ដូចជានៅក្នុងការសងសឹកមួយនោះ ពួកសកម្មប្រយុទ្ធហ្គាហ្សាបានបាញ់រ៉ុក្កែតទៅលើអ៊ីស្រា អែលភាគខាងត្បូង ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា នៅត្រឹមព្រលឹមគេដឹងថា មានការបាញ់ ១៧ លើក ដោយលោកនិយាយបន្ថែមថា ប្រព័ន្ធការពារអាកាស Iron Dome ស្ទាក់ចាប់បានការបាញ់៣លើក ។ រ៉ុក្កែតដទៃទៀតបានធ្លាក់នៅកណ្តាលវាលដែលមិនបង្កឱ្យមានរបួសស្នាមទេ ។

ភាពតានតឹងក្នុងតំបន់នោះនៅតែខ្ពស់នៅឡើយកាលពីព្រឹកថ្ងៃចន្ទនេះ ដោយ​ការសិក្សាត្រូវលុបចោលសម្រាប់ពួកសិស្សសាលានៅអ៊ីស្រាអែលភាគខាងត្បូង ដោយហេតុផលសន្តិសុខ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )