ចិននិងសិង្ហបុរីបង្កើន FTA ព្រមទាំងធ្វើឱ្យងាយដល់ការភ្ជាប់គ្នា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រទេសចិននិងសិង្ហបុរី បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA ) របស់ខ្លួន ព្រមទាំងធ្វើកិច្ចប្រឹងប្រែងរួមគ្នាថែមទៀត ដើម្បីធ្វើឱ្យងាយស្រួលដល់ការភ្ជាប់គ្នា ។

ការមូលមតិគ្នា ព្រមជាមួយកិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងការបញ្ចូលរបៀបថ្មីនិងវិស័យដទៃទៀតត្រូវបានគេសម្រេចឡើងក្នុងកិច្ចចរចានៅសិង្ហបុរី រវាងនាយករដ្ឋមន្ត្រីចិន ដែលកំពុងធ្វើទស្សនកិច្ច លោក លី កេឈាំង ( Li Keqiang ) និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនលុង ( Lee Hsien Loong ) ។

ដោយកត់សម្គាល់ថា ចិននិងសិង្ហបុរីបានបញ្ចប់កិច្ចចរចាបង្កើន FTA របស់ខ្លួននោះ លោក លី កេ-ឈាំង បាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងចាប់យកឱ្យកាសនេះ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទៅវិញទៅមក ព្រមទាំងការធ្វើវិនិយោគឱ្យទៅដល់កម្រឹតដែលកាន់តែខ្ពស់ឡើង ។

លោក លី សៀនលុង បាននិយាយថា ការបង្កើន FTA នឹងនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ ប្រជាជននិងក្រុមហ៊ុនប្រទេសទាំងពីរ ព្រមទាំងបញ្ជូននូវសញ្ញាដ៏ខ្លាំងមួយនៃការពង្រីកថែមទៀតពាណិជ្ជ- កម្មនិងការធ្វើវិនិយោគ ។

ភាគីទាំងពីរក៏បានសន្យាផងដែរ ដើម្បីជំរុញការកសាងច្រករបៀងដី-សមុទ្រថ្មី ដែលនឹងមានផ្លូវដឹកទំនិញមួយចំនួនតាមផ្លូវគោកនិងសមុទ្រ ដែលភ្ជាប់ប្រទេសចិនភាគកណ្តាលនិងភាគនិរតីទៅកាន់អាស៊ី អាគ្នេយ៍ ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត ការភ្ជាប់គ្នារវាងប្រទេសទាំងពីរនឹងហួសពីនេះទៀត ។

លោក លី កេឈាំង បាននិយាយថា ជាមួយការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ គ្នាសិង្ហបុរីច្រករបៀងព័ស្តុភារថ្មីនោះ ចិននិងសិង្ហបុរីនឹងធ្វើការសាងសង់នៅលើកម្លាំងចលករ ហើយនិង ជំរុញថែមទៀតការភ្ជាប់គ្នាទៅវិញទៅមក ។

មេដឹកនាំសិង្ហបុរីបាននិយាយថា ប្រទេសរបស់លោកនឹងរួមដៃគ្នាជាមួយចិន ដើម្បីសាងសង់ច្រក របៀងថ្មីក្នុងការជួយសម្រួលដល់ការដឹកជញ្ជូននឹងការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )