លោកជំទាវ មឹន មាណវី អញ្ជើញជាអធីបតី ពិធីចែកមួកសុវត្ថិភាព នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ —

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតី ពិធីចែកមួកសុវត្ថិភាពចំនួន ១.០៥៥ ដែលជាអំណោយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស នៃ សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ងូ សុមុនី