ឯកឧត្ដម​ ឡុង ឌីម៉ង់ ចូលរួមប្រកួតវាយកូនហ្គោល ប្រមូលមូលនិធិជួយបណ្តុះបណ្តាលយុវជនតាមបណ្តាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឯកឧត្ដម​ ឡុង ឌីម៉ង់ បានចូលរួមប្រកួតកីឡាវាយកូនហ្គោលប្រមូល មូលនិធិមនុស្សធម៌ពីវិស័យ ឯកជនកូរ៉េ ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនតាមបណ្តាប្រទេសអាស៊ាន និងអាស៊ីខាងត្បូង។

ឯកឧត្ដម​ ឡុង ឌីម៉ង់ បានឲ្យដឹងថា ការចូលរួមប្រកួតកីឡាវាយកូនហ្គោលប្រមូលមូលនិធិមនុស្សធម៌​ពីវិស័យឯកជនកូរ៉េ Asian Friendship Golf Tournament ដើម្បីយកទៅជួយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជន Asia Youth Training Center តាមបណ្តាប្រទេសនៅអាស៊ាននិងតំបន់អាសុីខាងត្បូង ដែលក្នុងនោះកម្ពុជាក៏នឹងបង្កើតឡើងនាពេលខាងមុខនេះដែរ ដោយខ្ញុំនឹងផ្តល់កិច្ចសហការសម្របសម្រួលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មាន​ឯក​ឧត្ដម​ ហ៊ុន ម៉ានីជាប្រធាន”។

ឯកឧត្ដម​ ឡុង ឌីម៉ង់ ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយខណៈចូលរួមប្រកួតវាយកូនហ្គោលនោះថា “ឡូយណាស់ខ្ញុំថ្ងៃនេះបានលេងក្នុងក្រុមជាមួយកញ្ញ៉ា Cho Yeon-hee ដែលជាកីឡាការនីអាជីព professional របស់កូរ៉េផងដែរ។ មើល swing ខ្ញុំមើសឡូយអត់? តែកុំមើល putting ខ្ញុំណា៎ ខ្មាស់គេណាស់”៕