ប្រទេសជាសមាជិកអាស៊ាន​ទាំង១០ជួបពិភាក្សាជាមួយប្រទេសដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាមីននៅក្នុងតំបន់

AKP សៀមរាប ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ –មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលមានការិយាល័យ កណ្តាលនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខា សាលាថ្នាក់តំបន់មួយស្តីពី“ការពង្រឹងចំណេះដឹងផ្នែកសកម្មភាពមីន និងលើកកម្ពស់ឱ្យ មានការរៀបចំវេទិ កាសម្រាប់ការចែករំលែកចំណេះដឹងផ្នែកសកម្មភាពមីន បន្ថែមទៀតនាពេលអនាគត សម្រាប់ប្រទេសសមាជិកអាស៊ាន” ។

លោក លី បញ្ញារិទ្ធិ៍ នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ សកម្មភាព មីនកម្ពុជាបានមានប្រសាសសន៍ថា សិក្ខាសាលាថ្នាក់តំបន់នេះ មានការពិភាក្សា ដោយផ្តោត សំខាន់ទៅលើប្រធានបទសំខាន់មួយចំនួនដូចជា យុទ្ធសាស្ត្រក្នុងការពង្រឹង នូវជំនួយដល់ ជនពិការដោយសារមីន និងវិធីសាស្ត្រក្នុងការអប់រំយល់ដឹងដើម្បីកាត់ បន្ថយគ្រោះថ្នាក់ ដោយសារមីន។ ផលប៉ះពាល់ជាវិជ្ជមាននៃការបោសសម្អាតមីន និងការជួយ ដល់ជនពិការ លើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ នៅក្នុងសិក្ខាសាលា នេះក៏មាន មន្រ្តីជំនាញ ដែលមានបទពិសោធន៍ច្រើន បង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យាដូចជា​​ សុនខ និងកណ្តុរ ក្នុងប្រតិបត្តិការបោសសម្អាតមីន។ តម្រូវការក្នុង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ក៏ត្រូវបានលើកយកមកពិភាក្សា ដោយផ្តោតលើ ផលប៉ះពាល់ខុសគ្នានៃគ្រោះថ្នាក់ដោយសារមីនលើបុរស និងស្ត្រី ដូចជាផ្នែក ថែទាំវេជ្ជសាស្ត្រ និងការបំពេញការងារជាដើម។

លោកបានបញ្ជាក់ថា ការពិភាក្សាគ្នានៅពេលនេះ និងបានចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងសកម្មភាពមីន និងការស្រាវជ្រាវផ្នែក វិទ្យាសាស្ត្រសង្គម និងមនុស្សវិទ្យា លើផលប៉ះពាល់ដោយសារមីន។ ក្រៅពីប្រធានបទសំខាន់ៗស្តីពីសកម្មភាពមីនក្នុងតំបន់អាស៊ាន កិច្ចពិភាក្សាក៏បានបង្ហាញពីសារៈសំខាន់នៃក្រប ខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិនានា ក្នុងការបង្កើនភាពជាដៃគូលើឆាកអន្តរជាតិក្នុងការ ដោះស្រាយបញ្ហាមីនជាសកល និងជំរុឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិក អាស៊ាន ក្នុងការដោះស្រាយបញ្ហារួមដោយសារមីនឱ្យកាន់តែមាន​ប្រសិទ្ធភាពខ្ពស់ផងដែរ។

លោកបានបន្តថា បន្ទាប់ពីមានការពិភាក្សាគ្នា សិក្ខាកាមទាំងអស់ទៅធ្វើទស្សន កិច្ចសិក្សាដោយផ្ទាល់នៅសារៈមន្ទីរសន្តិភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីឈ្វេងយល់ពីប្រវត្តិរបស់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងមីន និងកិច្ចប្រឹងប្រែងរបស់ប្រទេស មួយនេះក្នុងការកាត់បន្ថយផលប៉ះពាល់ដោយសារមីន។ នៅក្នុងនោះមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ក៏បានរៀបចំនូវការបង្ហាញពីការហ្វឹកហាត់ សុនខ និងកណ្តុរ និងការប្រើ ប្រាស់ឧបករណ៍ផ្សេងៗក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ជូនដល់សិក្ខាកាមផងដែរ។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមានឧបត្ថម្ភថវិកាពី រដ្ឋាភិបាលកាណាដា និងមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិពីប្រទេសសមាជិក អាស៊ានទាំង១០ សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ និងអង្គការផ្នែកសកម្មភាពមីននានា ដែលមានចំនួនសរុបប្រមាណ១០០នាក់៕

ដោយ ឃុត សៅ