ការប្រឈមមុខដាក់គ្នាប្រដាប់អាវុធនិងការវាយប្រហារ ពីអាកាសនៅ Hodeidah របស់យ៉េមែនសម្លាប់មនុស្ស៨០នាក់

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ប្រភពក្នុងស្រុកបាននិយាយពីថ្ងៃអាទិត្យនេះថា ការប្រឈមមុខដាក់គ្នាប្រដាប់អាវុធរវាងកម្លាំងរដ្ឋា ភិបាលរបស់ប្រទេសយ៉េមែន ហើយនិងពួកឧទ្ទាមហ៊ូធីក្នុងទីក្រុងកំពង់ផែ Hodeidah នៃសមុទ្រក្រហមបានធ្វើឱ្យមនុស្សប្រហែល៨០នាក់ស្លាប់ ក្នុងពេល២៤ម៉ោងកន្លងទៅនេះ ។

ប្រភពពេទ្យមួយដែលមានមូលដ្ឋានក្នុងទីក្រុងនេះ បានបញ្ជាក់អះអាងប្រាប់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួថា ភាគច្រើននៃមនុស្សដែលស្លាប់ គឺជាពួកយុទ្ធជនហ៊ូធី ដែលបានផ្តោតទៅលើដោយការវាយប្រហារពីអាកាសដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងការប្រយុទ្ធគ្នាដែលកំពុងប្រព្រឹត្តិទៅនៅHodeidah ។

ប្រភពនោះបាននិយាយបន្ថែមថា មន្ទីរពេទ្យនានា Hodeidah បានទទួលសាកសពពួកយុទ្ធជនហ៊ូធីដល់ទី៦១នាក់ ដែលបានស្លាប់ដោយការវាយប្រហារពីអាកាស ឬក្នុងអំឡុងការប្រយុទ្ធគ្នាជាមួយកងកម្លាំង រដ្ឋាភិបាល ។

នៅក្នុងខេត្តអាដេនដែលរដ្ឋាភិបាលត្រួតត្រាប្រភពពេទ្យមួយ នៅឯមន្ទីរពេទ្យសាធារណ Jamhuriah បានផ្តល់ឱ្យស៊ីនហួនូវចំនួនទាហានដែលស្លាប់ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយពួកហ៊ូធីនៅ Hodeidah ។

ប្រភពនោះបាននិយាយបន្ថែមថា ទាហានសរុបទាំងអស់១៩នាក់ បានស្លាប់នៅ Hodeidah ។ ពួកគេត្រូវបានគេផ្ទេរទៅអាដេន និងបន្ទាប់មកទៅកាន់តំបន់ផ្សេងៗនៅក្នុងភាគខាងត្បូង ដែលនៅជិតខាង ។ លោកបាននិយាយបន្ថែមថា ភាគច្រើននៃទាហានដែលស្លាប់ គឺមកពី Abyan ដោយឡែកដទៃទៀតមកពី Lahj ហើយបានចូលរួមនៅក្នុងយុទ្ធនាការប្រឆាំងហ៊ូធីនៅ Hodeidah ក្នុងពេលពីរបីថ្ងៃកន្លងទៅនេះ ។

នៅពេលជាមួយគ្នានោះដែរ យន្តហោះក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារពីអាកាសយ៉ាងខ្លាំងក្លា ព្រមទាំងបានផ្តោតទៅលើតំបន់ដែលពួកហ៊ូធីត្រួតត្រាមួយចំនួននៅ Hodeidah ដែលបង្កឱ្យមានការផ្ទុះយ៉ាងធំសម្បើម ។

តាមពួកអ្នកស្រុកឱ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យនេះ ពួកយុទ្ធជនហ៊ូធីនិងកងកម្លាំងយ៉េមែន ស្និទ្ធ រដ្ឋាភិបាលបានបាញ់តគ្នាដោយកាំភ្លើងធំ ។ Hodeidah គឺជាចំណុចចូលយ៉ាងសំខាន់បំផុតនឹងតែមួយ សម្រាប់ការផ្គត់ផ្គង់ម្ហូបអាហារនិងការផ្គត់ ផ្គង់ជាមូលដ្ឋានទៅឱ្យខេត្តភាគខាងជើងរបស់យ៉េមែន ដែលត្រួតត្រាដោយពួកហ៊ូធី ដែលរួមមានទាំងរដ្ឋ ធានីសាណាអាផង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)