លោក ពូទីន ធ្វើកិច្ចចរចាជាមួយលោក ត្រាំ នៅទីក្រុងប៉ារីស

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ — មិនដូចអ្នកនាំពាក្យរបស់លោកគិតនោះទេ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន​ បាននិយាយថា លោកត្រូវបានរៀបចំដើម្បីនិយាយេជាមួយសហសេវិកអាម៉េរិករបស់លោក លោក ដូណាល់ ត្រាំ ហើយបានធ្វើកិច្ចសន្ទនាគ្នាដ៏ល្អមួយនៅទីក្រុងប៉ារីស កន្លែងដែល​ជា​ការប្រារព្ធខួបមួយរយឆ្នាំនៃបទឈប់បាញ់​គឺកំពុងតែដំណើរការនោះ ហើយដែលបានបញ្ចប់​សង្គ្រាម​ដ៏ធំមួយ។

តាមសារព័ត៌មាន Rai Novosti ដែលបានសួរថា​ ថាតើលោកបានធ្វើកិច្ចចរចាជាមួយ លោក ត្រាំ ពិតប្រាកដមែនឬយ៉ាងណា? លោក ពូទីន បានឆ្លើយតបថា «បាទពិតមែនហើយ» ។ នៅពេលដែលគេបានសួរថា តើការសន្ទនារបស់លោក មានដំណើរការល្អដែរឬយ៉ាងណា? មេដឹកនាំវិមានក្រឹមឡាំងរូបនេះបានឆ្លើយថា « វាមានដំណើរការល្អ »។

លោក ពូទីន បានអំពាវនាវដល់ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីងតោន ឱ្យរក្សានូវកិច្ចពិគ្រោះ​យោបល់ជាលក្ខណៈទូលាយនិងគ្រប់កម្រិតទាំងអស់​។ ទាំងពួកគេ និងយើង​ត្រូវបានប្តេជ្ញាចិត្ត​ដើម្បីរក្សាឱ្យបាននូវកិច្ចពិគ្រោះយោបល់ទាំងនេះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺត្រូវ​ដឹកនាំវា​មិនត្រឹមតែក្នុងកម្រិតខ្ពស់មួយប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងកម្រិតជំនាញថែមទៀតផង។

លោក ពូទីន បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយ ជាសារព័ត៌មានរុស្ស៊ី Today ពី​ទីក្រុងប៉ារីសថា ខ្ញុំសង្ឃឹមថា ដំណើរការនៃកិច្ចចរចាដ៏ទូលាយបែបនេះត្រូវបាគេស្តារឡើងវិញ​។ យើងត្រៀមនូវករណីមួយចំនួនរូចជាស្រេចសម្រាប់កិច្ចចរចា ដោយលោកបានបន្ថែមថា យើងគឺមិនមែនតែជាមនុស្សម្នាក់នៅក្នុងការដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីការកាត់បន្ថយជា​មធ្យម និងមីស៊ីលនុយក្លេអ៊ែរចម្ងាយខ្លីនោះទេ វាគឺពលរដ្ឋ អាម៉េរិក ដែលកំពុងមានផែនការ​ធ្វើដូច្នេះនោះ៕

( ប្រភព AIG: បកប្រែដោយលោក មាស សំអុល )