កូរ៉េទាំងពីរចាប់ផ្តើមរុះរើប៉ុស្តិ៍ការពារជូរមុខចំនួន២០

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ — ក្រសួងការពារក្រុងសេអ៊ូលបាននិយាយថា កងយោធាកូរ៉េខាងត្បូង និងខាងជើង បាន​ចាប់ផ្តើមរុះរើ​ប៉ុស្តិ៍ការពារខ្សែជួរមុខ​ចំនួន២០ កាលពីថ្ងៃអាទិត្យ​បន្ទាប់ពីការដកទ័ព និងអាវុធ​ ខណៈពេលដែលពួកគេបានអនុវត្តទៅតាកិច្ចព្រមព្រៀងដែលកាន់ប្រសើរឡើងមួយ​ ស្តីអំពីការ​កាត់បន្ថយភាពតានតឹង​នៅតាមតំបន់ ព្រំដែនដែលមានភាពតានតឹងនោះ។

ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងបានចុះកិច្ចព្រមព្រៀងយោធាមួយ​កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ ដោយរួមមានទាំងវិធានការនានា ដើម្បីការពារនូវការប្រឈមមុខដាក់គ្នា​ខាង​ប្រដាប់អាវុធ នៅតាម បណ្តោខ្សែខណ្ឌសីមាយោធា និងខ្សែកំណត់នៅភាគខាងជើង​ដែលជាខ្សែកំណត់ព្រំដែនសមុទ្រជាក់ស្តែងនៅក្នុងសមុទ្រលឿង។

ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀង​ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង​បានអនុម័តការ​ដកកងទ័ព និងអាវុធ​ចេញពីប៉ុស្តិ៍ការពារចំនួន២២ នៅក្នុងតំបន់គ្មានកងទ័ព(DMZ) ដែលខណ្ឌ​ចែក​​ប្រទេសកូរ៉េទាំងពីរ។
ទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងបានព្រមព្រៀងគ្នា​ក្នុងការរក្សាប៉ុស្តិ៍ការពារដែលជា​តំបន់​គ្មានកងទ័ពនៃប្រទេសទាំងពីរ​ ដែលមួយនៅតំបន់ភាគខាងត្បូង​នៃ DMZ និងមួយ​ចំនួន​ផ្សេងទៀតនៅតំបន់ភាគខាងជើង​៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )