ឯកឧត្តម សួន បវរ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្តបន្ទាយមានជ័យ ដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តគីរីធម្មសាធរុក្ខារាម ស្រុកម៉ាឡៃ

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដង្ហែអង្គកឋិនទាន​សាមគ្គី ទៅកាន់វត្តគីរីធម្មសាធរុក្ខារាម (ភ្នំកៅបី) ស្ថិតក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយប្រមូលបច្ច័យសរុបបានចំនួន ៥៤លានរៀល។

រូបថត៖ ឈុន សារ៉ាត