កម្ពុជា និងចិន បើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ —

វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា សហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​អាស៊ី-ប៉ាស៊ីហ្វិក នៃទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីភាព​ជាដៃគូរវាងរដ្ឋ និងវិស័យឯកជន «បទពិសោធន៍​ប្រទេសចិន» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោក Liu Qin អនុប្រធានាស្ថានជាតិគណនេយ្យសៀងហៃ (SNAI/AFDI)
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ សួស សាវី