ឯកឧត្តម គួច ចំរើន អញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីពិភាក្សារកវិធានការជួយសង្រ្គោះដំណាំស្រូវប្រជាកសិករ

AKP កំពង់ចាម ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួបប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត ពាក់ព័ន្ធ នឹងការជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ ប្រមាណជាង១ម៉ឺនហិកតា ដែលកំពុងជួបប្រទះ គ្រោះរាំងស្ងួត និងចុះទៅពិនិត្យ ការអន្តរាគមន៍បូមទឹកដាក់ស្រែ សង្គ្រោះដំណាំស្រូវរបស់កសិករ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ ឆាយ មុត