ដាច់ចរន្តអគ្គិសនីនៅក្រុងបាវិតខេត្តស្វាយរៀង​ ដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនធ្វើផ្លូវឯកជនកាយប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

មានករណីដាច់ចរន្តអគ្គិសនី នៅភូមិតាបឹប និង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង១៦:៣០នាទីរសៀលថ្ងៃទី១១ ឆ្នាំ២០១៨។

ករណីដាច់ចរន្តអគ្គិសនីនេះគឺដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនធ្វើផ្លូវឯកជន MTA Construction Co.Ltd កាយប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ក្រោមដី។

អគ្គិសនីកម្ពុជាបានអោយដឹងថា​ ក្រុមការងារបច្ចេកទេសនឹងធ្វើការជួសជុលនៅព្រឹកស្អែកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១២:០០ នាទីថ្ងៃត្រង់។អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕