ព្រះករុណា ព្រះមហាក្សត្រ យាងពន្លត់ភ្លើងជ័យ ខួប៦៥ឆ្នាំ ថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជ​ដំណើរដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងសម្តេច ឯកឧត្តម ជាថ្នាក់ដឹកនាំកំពូលៗ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងពន្លត់ភ្លើងជ័យ នៃព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពល​ខេមរភូមិន្ទ ០៩ វិច្ឆិកា (១៩៥៣-២០១៨) នៅវិមានឯករាជ្យ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ កុក គី និង សួស សាវី