នាវាទេសចរណ៍បរទេស COSTA FORTUNA  នាំភ្ញៀវទេសចរ និងនាវិកជិត ៤,០០០នាក់  ចូលចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ —

នាវាទេសចរណ៍ប្រភេទយក្យ COSTA FORTUNA នាំភ្ញៀវទេសចរបរទេស និងនាវិក ជិត ៤.០០០នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨  ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា  មុននឹងចាកចេញទៅកាន់ប្រទេសថៃ។

រូបថត៖ ងូ សុមុនី