លោកជំទាវ ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមសន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី នៅចក្រភពអង់គ្លេស

AKP ឡុង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ —

លោកជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភា ស្រ្តី ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួម “សន្និសីទពិភពលោកនៃសមាជិកសភាស្រ្តី” ក្រោមប្រធានបទ “ការពង្រឹងទស្សនៈវិស័យ ឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពស្រ្តី” ដែលមានសមាជិកសភាជាស្រ្តី មានចំនួន ១២១ រូប មកពី១០០ប្រទេស នៃទ្វីបទំាង៥ នៅទីក្រុងឡុង ចក្រភពអង់គ្លេស នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រូបថត៖ រដ្ឋសភា