ព្រះមហាក្សត្រ៖ ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩​វិច្ឆិកា និង​ទិ​វាកំណើ​ត​កងយោធ ពល​ខេមរភូមិន្ទប្រព្រឹត្តទៅក្នុងដំណាក់កាលកម្ពុជាមានស្ថិរភាពនយោបាយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ –ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា បានមានព្រះរាជឱង្ការថា  ខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និ​ង​​​ទិវាកំណើត​កងយោធព​ល​ខេមរភូមិន្ទ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែល​ព្រះរាជាណា​ច​ក្រ​​កម្ពុជាមានស្ថិរភាពនយោបាយ និងសន្តិសុខជាតិត្រូវបានធានាពេញលេញ និងស្របពេ​ល​​ដែ​​ល​រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា កំពុងតែចាប់ផ្ដើមបំពេញភារកិច្ចដ៏ឧត្ដុង្គ​ឧត្ដម​តាម​ភា​រ​​​កិច្ចរបស់ខ្លួនយ៉ាងសកម្ម។

ក្នុងខណៈដែលស្ដេចយាង ជាព្រះរាជអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមីទ្ទិញអបអរសាទរ​ខួប​អ​នុ​​ស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង​ទិវាកំណើតកងយោធពលខេមរ​ភូ​មិ​ន្ទ ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃសុក្រ ២កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខាងមុខព្រះបរមរាជវាំង ដែលមានការអញ្ជើញចូលរួមរបស់   ស​ម្ដេ​ចវិ​បុ​ល​​​សេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រ​ធា​​​ន​រដ្ឋ​ស​ភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​កម្ពុ​ជា និងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដា​ប្រទេស​ជា​មិត្ត ព្រម​ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ប្រមាណ​ជា​ង​​២​ម៉ឺ​ន​នាក់នោះ ព្រះករុណា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា  ខ្ញុំមាន ហឬទ័យរីករាយអបអរ​សាទរ​យ៉ា​ង​ជ្រាលជ្រៅបំផុត ដែលបានចូលរួមប្រារព្ធពីធីដ៏មហោឡារិក ដើម្បីរម្លឹកខួបអនុស្សាវរីយ៍​លើ​ក​ទី​៦៥ ទិវាបុណ្យឯ​ក​រាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិ​វា​​ប្រវត្តិ​សាស្ត្រមានតម្លៃ​បំផុត នៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និង​សិទ្ធិ​សេរីភាពដ៏ពិ​សិដ្ឋ ពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង​ឧត្ដមរ​ប​ស់​​ព្រះមហាវីរក្សត្រ ព្រះ​​នរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ព​ស់បំផុត។ ព្រះអង្គបានរំម្លឹកថា នៅក្នុងឆ្នាំ១៩៥២ ចលនាព្រះរាជបូជនីយកិច្ចដើម្បី​ឯករាជ្យ​ពេញ​ទី​នៃកម្ពុជាត្រូបានបង្កើតឡើង ប្រជារាស្ត្រ កម្ពុជាគ្រប់ភូមិឋាន បានចូលរួមក្នុងចលនាជីវពល​នារី​ក្លា​ហាន ហើយបានមករួមរស់ជាមួយ នឹងព្រះករុណាព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហ​នុ​ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងតំបន់រំដោះខេត្តកំពង់ធំ ខេត្ត​សៀ​​មរាប ខេត្តបាត់ដំបង។ នៅពេល​នោះដោយឃើញថាខ្លួនអាចជួបប្រទះនូវគ្រោះថ្នាក់​យ៉ា​ង​ធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសវៀតណាមខាងជើងផងនោះ បារាំងក៏បានយល់​ព្រម​ធ្វើ​ការជាមួយនឹងខ្មែរ ដើម្បីផ្ទេរ ថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយើង នូវ​អំ​ណា​ច និងសមត្ថកិច្ចលើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូនកម្ពុជា​ឯករាជ្យនូវ​ឡើយ​។ ទន្ទឹមនេះ ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរបានខិតខំធ្វើការដ៏ត្រឹមត្រូវ នៅរាជធានី​ភ្នំ​ពេ​ញ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបបានលទ្ធផលដែលជាទីពេញចិត្តនៃភាគីខ្មែរ។ ជាមួយគ្នានេះ សម្រាប់ ថ្ងៃនោះលោកអគ្គមេបញ្ជាការ​ សេនាធិការ ព្រមទាំងកងទ័ពបារាំង ជើងគោក ជើង​អា​កា​ស ជើងទឹក និងសហភាពបារាំង បានថ្វាយបង្គំលាព្រះករុណាព្រះមហាវីរក្សត្រ ព្រះ​ន​រោ​ត្ដ​ម​ សីហនុ ព្រះវររាជបិតាជាតិខ្មែរទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញឡើយ។ ដូច្នេះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩​៥៣ ព្រះរាជាណាចក្រកម្ពុជាយើងមានឋានៈស្មើ នឹងសាធារណរដ្ឋបារាំង គឺមានឋានៈ​ជា​រដ្ឋ​​ឯករាជ្យពេញបរិបូរណ៍។ ព្រះករុណា ព្រះមហាក្សត្របានមានព្រះរាជឱង្ការទៀតថា រយៈ​ពេ​ល​​កន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មី​គួរឱ្យ​កោត​សរ​សើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បា​ន​ដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯក​ភា​ព​ជាតិ និងកិត្យានុភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។ លើសពីនេះទៀត​យើងកំពុងតែសប្បាយរីករាយ និងទ​ទួ​ល​​ផលជាវិជ្ជមាន ដែលផ្ដើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយ​សុខ​ដុម​រម​នា របស់ជនរួមជាតិយើង។ ព្រះអង្គ ក៏បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់មជ្ឈ​ដ្ឋា​ន រួមគ្នាសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែក​ការ​ពារ ​និងកសាងមាតុភូមិលើគ្រប់វិស័យ។ ព្រះអង្គបានបន្ថែមថា “មាតុភូមិ និងប្រជាជនកម្ពុជាយើង ពិតជាបានទទួ​ល​នូវ​​អនាគតភ្លឺស្វាង ក្នុងក្ដីសង្ឃឹមខ្ពស់រស់ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបាននូវ​ឯក​ភាពជាតិដ៏រឹងមាំ

ដោយ ជឹម ណារី