មន្ត្រី អ.ស.ប ទទូចដល់ពួកមន្ត្រីលីបង់ឱ្យបង្កើតរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា លោក ហ្វីលីប ឡាសហ្សារីនី ( Philippe Lazzarini ) អ្នកសម្របសម្រួលពិសេសរង អ.ស.ប សម្រាប់ប្រទេសលីបង់ កាលពីថ្ងៃពុធនេះបានទទូចដល់ពួកមន្ត្រីលីបង់ឱ្យបង្កើតគណៈរដ្ឋមន្ត្រីមួយ ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងសេដ្ឋកិច្ច ។

សារព័ត៌មាន Elnashra ជាកាសែតអនឡាញឯករាជ្យមួយបានដកស្រង់សម្តី លោក ឡាសហ្សារីនី ដែលនិយាយថា មានការប្រកួតប្រជែងយ៉ាងច្រើន ដែលនឹងប្រឈមមុខនឹងប្រទេសលីបង់ក្នុងអំឡុងពេល ខាងមុខ ដែលតម្រូវឱ្យមានការត្រៀមខ្លួនទាំងស្រុង ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងនេះ តាមរយៈការបង្កើតរដ្ឋាភិបាលថ្មីមួយ ។

ការកត់សម្គាល់របស់ លោក ឡាសហ្សារីនី ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំមួយ គណៈកម្មាធិការសភា សម្រាប់កិច្ចការបរទេស និងអន្តោប្រវេសន៍លីបង់ ក្នុងក្រុងបៃរុត ។ លោក ឡាសហ្សារីនី បាននិយាយថា ប្រទេសលីបង់ត្រូវតែមានរដ្ឋាភិបាលមួយដែលអាចដោះ ស្រាយបញ្ហារបស់ខ្លួនតាមរយៈការចាប់ផ្តើមធ្វើការសន្ទនាគ្នាឱ្យបានត្រឹមត្រូវមួយជាមួយអង្គការអន្តរជាតិ ។

បញ្ហាយ៉ាងសំខាន់មួយដែលគេបានធ្វើការពិភាក្សាគ្នានោះ គឺវត្តមានជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសលីបង់ ។ នៅពេលជាមួយគ្នានោះដែរ ប្រធានគណៈកម្មាធិការសភាសម្រាប់កិច្ចការបរទេស និងអន្តោប្រវេសន៍ លោក​ យ៉ាស៊ីន ហ្សាបឺរ បានស្នើឱ្យមានការបង្កើតការគាំទ្រប្រទេសលីបង់ ដោយសារបន្ទុកដ៏ធំ ដែលបានដាក់ដោយជនភៀសខ្លួនស៊ីរី ។

លោក ហ្សាបឺរ ក៏បានធ្វើការពិភាក្សាគ្នាផងដែរ នូវសារសំខាន់នៃការវិលត្រឡប់ ដោយស្ម័គ្រចិត្តនៃពួកជនភៀសខ្លួនទៅកាន់ស្រុកកំណើតពួកគេវិញ ។ ជនភៀសខ្លួនស៊ីរីជាង១លាននាក់ បានចុះបញ្ជីជាមួយស្នងការជាន់ខ្ពស់ អ.ស.ប សម្រាប់ជនភៀស ខ្លួនក្នុងប្រទេសលីបង់ដោយឡែករដ្ឋាភិបាលបានប៉ាន់ប្រមាណថា ចំនួនពិតប្រាកដនៃប្រជាជនស៊ីរីនៅក្នុង ប្រទេសនេះ គឺ១,៥ លាននាក់ ។

តាមការិយាល័យសន្តិសុខទូទៅលរបស់ប្រទេសលីបង់ឱ្យដឹងថា ជនភៀសខ្លួនស៊ីរីជាង ៨០.០០០ នាក់ មានវិលត្រឡប់ទៅប្រទេសវិញពីប្រទេសលីបង់ចាប់តាំងពីខែកក្កដាមក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )