កូរ៉េទាំងពីរព្រមព្រៀងធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាស្តីពីជំងឺឆ្លង

AKP ភ្នំពេញ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ — កូរ៉េខាងត្បូងនិងខាងជើងបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីផ្លាស់ប្តូរព័ត៌មានគ្នាស្តីពីជំងឺឆ្លងលើ មូលដ្ឋានសាកល្បងមួយនៅត្រឹមដំណាច់ឆ្នាំនេះ ដើម្បីការពាររួមគ្នាកុំឱ្យមានការរីករាលដាលនិងចូលនៃជំងឺ ឆ្លង ។

កិច្ចព្រមព្រៀងនេះត្រូវបានគេសម្រេចឡើងបន្ទាប់ពីកិច្ចចរចាថ្នាក់កាងារអន្តរកូរ៉េ ស្តីពីកិច្ចសហប្រតិ- បត្តិការសុខភាព និងវេជ្ជសាស្ត្រដែលបានធ្វើឡើងនៅឯការិយាល័យសម្ព័ន្ធ ការរួមកូរ៉េទាំងពីនៅក្នុងទីក្រុង ព្រំដែនកាវសុងរបស់កូរ៉េខាងជើង ។

នៅក្រោមសេចក្តីថ្លែងការណ៍រួមភាគីទាំងពីរ បានព្រមព្រៀងគ្នាធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាពិសោធន៍ មួយ ស្តីពីជំងឺឆ្លងនៅក្នុងរង្វង់ឆ្នាំនេះ ដោយឡែកបានបន្តធ្វើការពិភាក្សាគ្នានូវមធ្យោបាយក្នុងការផ្លាស់ប្តូរព័ត៌មានគ្នាព្រមទាំងចាត់វិធានការដែលចាំបាច់ ដើម្បីការពារកុំឱ្យមានការចូលនិងចម្លងនៃជំងឺឆ្លងចូលទៅក្នុងឧបទ្វីបកូរ៉េ ។

កូរ៉េខាងត្បូង និងខាងជើងនឹងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងការធ្វើរោគវិនិច្ឆ័យ ព្រមទាំងការធ្វើការព្យាបាលបង្ការជំងឺឆ្លង ដែលរួមមានទាំងជំងឺរបេង និងជំងឺគ្រុងចាញ់ផង តាមរយៈការផ្លាស់ប្តូរលិខិតគ្នា ។
កូរ៉េទាំងពីរបានព្រមព្រៀងគ្នា ជំរុញទៅមុខយ៉ាងសកម្មគម្រោងស្តីពីកិច្ចសហប្រតិបត្តិការសុខភាព និងវេជ្ជសាស្ត្រ ព្រមទាំងការការពារកុំឱ្យមានការរីករាលដាលនៅក្នុងមធ្យោបាយផ្សេងៗ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )