សម្ដេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការយឺតយ៉ាវ នៃការស្ដារ និងកសាងកំណាត់ផ្លូវជាតិលេខ២ឡើងវិញ

AKP តាកែវ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាអារម្មណ៍មិនសប្បាយចិត្តចំពោះភាពយឺតយ៉ាវនៃគម្រោងស្ដារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ២ ពីក្រុងតាខ្មៅ ខេត្តកណ្ដាលតភ្ជាប់ទៅផ្លូវជាតិលេខ២២ និងផ្លូវជាតិលេខ៣ នៃខេត្តតាកែវដែលគម្រោងនេះបានចរចាជាមួយសាធារណរដ្ឋកូរ៉េ មានរយៈពេលប្រហែលជាជិត៥ឆ្នាំមកហើ​​​យនោះ។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ២៣ ៤​៦៦នាក់ ម​ក​​ពីរោងចក្រ សហគ្រាសចំនួន២០ ដែលធ្វើឡើង​នៅ​ភូ​មិថ្ន​ល់​ទ​ក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេ​ត្តតាកែវ នាព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំ​ច​ សំរឹ​ទ្ធិ​ស័​ក ព.​ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែ​​​​​វិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ«ខ្ញុំជិះពីមុនមកយ៉ាម៉េច ឥឡូវវានៅតែអីចឹងប៉ុណ្ណឹងដដែល។ យើងបានចរចាប្រហែលជា៥ឆ្នាំហើយ ប៉ុន្តែឥឡូវថាកំពុងដាក់ដេញថ្លៃ។ សូមជំរុញបន្តិចមើល វាអត់ច្រើនប៉ុន្មានទេ ប៉ុណ្ណឹងនោះ ហេតុអ្វីដំណើរការយឺតយ៉ាវម្ល៉េះ ព្រោះយើងត្រូវការអភិវឌ្ឍផ្លូវដទៃទៀតពង្រីក បើផ្លូវជាតិលេខ៣វិញពង្រី​​​ពីដងហើយ។ អស់ពី៧ម៉ែត្រ ទៅ១២ម៉ែត្រ ១២ម៉ែត្រ ទៅ២០ម៉ែត្រជាង ប៉ុន្តែអាលេខ២ហ្នឹងវានៅតែប៉ុណ្ណឹង។ នេះជារឿងមួយដែលខ្ញុំហាក់មិនសប្បាយចិត្តជាមួយការយឺតយ៉ាងក្នុងការសា​​ងសង់ផ្លូវមួយនេះ» សម្តេចតេជោ បានបញ្ជាទៅរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងសាធារ​​កា និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យពន្លឿនការសាងសង់ផ្លូវមួខ្សែនេះឱ្យបានឆាប់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា នៅក្នុងខេត្តតាកែ មានការអភិវឌ្ឍច្រើននាពេលបច្ចុប្បន្ន ដោយឡែកតែផ្លូវលេខ២ មិនទាន់មានការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ភាពយឺតយ៉ាវក្នុងការសាងសង់ផ្លូវបានធ្វើឱ្យរំខានដល់គម្រោងវិនិយោគផ្សេងៗនៅក្នុងខេត្តតាកែវផងដែរ។

តាមប្រភពពីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ​​​៨ខាងមុខនេះ នឹងចាប់ផ្តើមបើកកញ្ចប់ដេញថ្លៃរបស់ក្រុមហ៊ុនសាងសង់ ហើយពន្លឿននីតិវិធីផ្សេងៗ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២នេះឱ្យបាននៅខែមករា ឆ្នាំ​​១៩។ គួរបញ្ជាក់ដែរថា គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ២ ដែលគ្រោងសាងសង់ឡើងដោយប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ចំនួនប្រមាណ១៣លានដុល្លារអាម៉េរិក មាន​ប្រវែងប្រមា ៥៧គីឡូម៉ែត្រ

ដោយ ជឹម ណារី