រាជរដ្ឋាភិបាលពង្រឹងសមត្ថភាពមន្រ្ដីអ្នកនាំពាក្យគ្រប់ក្រសួងសា្ថប័ន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន បូណា៖​

រាជរដ្ឋាភិបាលពង្រឹងសមត្ថភាពមន្រ្ដីអ្នកនាំពាក្យគ្រប់ក្រសួងសា្ថប័ន ដើម្បីឆ្លើយតបទៅនឹងស្ថាការសង្គមនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងពង្រឹងគ្រប់វិស័យទាំងអស់ ដើម្បីទទួលបាននូវវឌ្ឍនៈភាព វិបុលភាព និងសេចក្ដីទុកចិត្ដពីប្រជាពលរដ្ឋ។ឯកឧត្តមបន្ដថា ការពង្រឹងសមត្ថភាពមន្រ្ដីអ្នកនាំពាក្យនេះ​ ដើម្បីធ្វើសមាហរណកម្ម រចនាសម្ព័ន្ធ និងចរាចរណ៍ព័ត៌មានប្រកបដោយលំហូរ គ្មានឧបសគ្គ និងអន្តរស្ថាប័នជាដើម។

​ ក្នុងសិក្ខាសាលា ស្ដីពីអ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព និងរួមជាមួយនឹងកិច្ចថែរក្សា និងលើកតម្កើនអធិបតេយ្យឯកភាព និងមោទនភាពជាតិរស់ឡើងវិញ កាលពីព្រឹកថ្ងៃទី ០៧ខែវិច្ឆិកា នៅទីស្ដីការគណៈរដ្ឋមន្រ្ដីឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា មន្រ្ដីអ្នកពាក្យ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចេះកែប្រែសត្រូវអោយក្លាយទៅជាមិត្ដ ក្នុងការរក្សានូវតុល្យភាពរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល។

ឯកឧត្តម ផៃ ស៊ីផាន បាន បន្ដថា សិក្ខាសាលា ស្ដីពីអ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព និងរួមជាមួយនឹងកិច្ចថែរក្សា និងលើកតម្កើនអធិបតេយ្យឯកភាព និងមោទនភាពជាតិរស់ឡើងវិញក៏មានបង្ហាញពី ទិសដៅ និងស្មារតីមកវិញ ជាមួយនឹងការពង្រឹងពង្រីកបន្ថែមនូវឯកភាព អធិបតេយ្យភាព និងមោទនភាពជាតិ នៃសម័យកាលរស់ឡើងវិញ ក្រោមយុគសម័យតេជោសែន និងការចែករំលែកនូវប្រវត្ដសាស្ដ្រនៃការបែកបាក់សង្គមជាតិ នៅក្នុងសម័យកាលសង្គមរាស្ដ្រនិយម ដែលបណ្ដាលចេញពីការអូសទាញរបស់បញ្ញាវ័នទុច្ចរិត និងរដ្ឋធម្មនុញ្ញក៏ដូចជាប្រទេសកម្ពុជាជាប្រទេសសន្ដិភាពសម្រាប់ប្រជាពរដ្ឋ ដោយយកនិន្នាការបរទេស ជាអាទិភាព និងបម្រើមនោគម រុញអោយប្រទេសជាតិធ្លាក់ក្នុងសមរភូមិ ភូមិសាស្ត្រនយោបាយ៕