ប្រទេសចិនគាំទ្រការកែទម្រង់នានារបស់​​ W ​ TO

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ — នាយករដ្ឋមន្រ្តីចិន​លោក លី ហ្កេកាង​ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន​គាំទ្រ​នូវការកែទម្រង់នានា​របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ប៉ុន្តែការកែទម្រង់ទាំង​នោះ មិនគួរត្រូវបានគេធ្វើ ឡើងជាឯកតោភាគីនោះទេ ឬដោយការបង្កើតនូវអង្គការថ្មីណាមួយ​នោះទេដែរ។ លោកបានកត់សម្គាល់បែបនេះ នៅពេលដែលលោកបានធ្វើកិច្ចប្រជុំតុមូលមួយនៅទីក្រុងប៉េកាំង ជាមួយបណ្តាមេដឹកនាំស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិធំៗចំនួន៦​។

ដោយជជែកគ្នាអំពីការកែទម្រង់ WTO នេះ លោក លី បាននិយាយថា អង្គការនេះ​កំពុងនឹងប្រឈមនឹងវិបត្តិនៃការរស់រានមានជីវិត។ បណ្តាសមាជិកនៃអង្គការនេះចង់ដាក់ឱ្យ​នៅតែឯង​ ខណៈដែលសមាជិកមួយចំនួនទៀតចង់បោះបង់ចោល​ ហើយចាប់ផ្តើមសារជាថ្មី​ឡើង​វិញ​ម្តងទៀត។

លោកបាននិយាយថា ដោយផ្តើមចេញពីភាពឯកតោភាគីនិយម និងការគាំពារនិយម​ គឺជាកិច្ចការរួមមួយ ដែលបានប្រឈមទៅនឹងបណ្តាប្រទេសនានា ហើយគួរតែធ្វើជាផ្នែកមួយ​ផងដែរ នៃការកែទម្រង់នានារបស់ WTO។

លោក លី បាននិយាយទៀតថា ប្រទេសចិនគាំទ្រ និងការធ្វើឱ្យប្រសើរឡើង​ចំពោះ​ប្រព័ន្ធ​ដែលមានស្រាប់​ ការបង្កើនប្រសិទ្ធភាពរបស់ WTO ខណៈពេលដែលការរក្សានូវសិទ្ធិ​អំណាច​របស់ខ្លួន។

លោកបានបន្ថែមទៀតថា ការកែទម្រង់នានាគួរតែធ្វើឡើងទៅតាមការសម្រុះសម្រួល​ក្តីបារម្ភណ៍នូវគ្រប់ភាគីទាំងអស់​ រក្សាបាននូវគ្រប់ភាគីទាំងអស់ដែលជាប់ទាក់ទង ស្វែងរក​ផលប្រយោជន៍រួមជាធំ ជាពិសេសការពារបាននូវសិទ្ធិ និងផលប្រយោជន៍របស់បណ្តា​សមាជិក​​ប្រទេសដែលកំពុងអភិវឌ្ឍន៍ ព្រមទាំងរក្សាបាននូវគម្លាត​រវាងប៉ូលខាងត្បូង និង​ខាងជើង៕

( ប្រភព ស៊ីនហួ៖ បកប្រែដោយលោក មាស សំអុល )