ប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង​ កោតសរសើរពីការអភិវឌ្ឍ និងរីកចម្រើន របស់រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ –គណៈកម្មការអចិន្រៃ្តយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់AIMFលើកទី៣៨បានដំណើរការចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នៅទីក្រុងលីល ប្រទេសបារាំង ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃពុធ រោច ខែអស្សុជឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍របស់សមាគម បានដឹកនាំមន្ត្រីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព លោកជំទាវ អាន អ៊ីដាលហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកីឡាប្រទេសបារាំងផងដែរ ក្នុងគោលបំណងផ្តោតទៅលើប្រធានបទដែលពាក់ពន្ធនឹងកីឡា ដូចជា កីឡាសុខភាព ឬបំពេញឱ្យគ្នា ការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន, ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ ។ 

មន្ត្រីដដែលបានបន្តថា របៀបវារៈជាច្រើនត្រូវបានលើកយកមកិភាក្សា និងអនុម ការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក, អនុម័តកំណត់ហេតុអង្គសន្និបា AIMFលើកទី៣៧, របាយការណ៍ស្ដីពីសកម្មភាពរបស់AIMFក្នុងឆ្នាំ២០១៧, របាយការណ៍នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៍សវនករ, ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧, គម្រោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង នីមួយៗជាសមាជិក AIMF។  តំណាងទីក្រុងនានាបានលើកឡើងអំពីបញ្ហាប្រឈមដែលខ្លួនជួបប្រទះព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការិនីឆ្នើមផងដែរ ។ ក្នុងពេលនោះ ប្រតិភូរាជធានីភ្នំពេញបានធ្វើបទអន្តរាគមន៍ដែលបង្ហាញពីការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏ដូចការរីកចម្រើនលើវិស័យកីឡា ដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ប៉ុលពត

លោកជំទាវ អាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ ឯកត្តម ឃួង ស្រេង និងគណៈប្រតិភូរាជធានីភ្នំពេញដែល បានអញ្ជើញចូលរួមក្នុងមហាសន្និបាត AIMFប្រចាំឆ្នាំនាពេលនេះ ។  

ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឱ្យមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ រយៈ៥ឆ្នាំរបស់សមាគម ទុកជាប្រយោជន៍ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែនអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់បណ្តាសមាជិកសមាគមនាពេលអនាគត ឱ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។ ឯកឧត្តម ឃួង ស្រេង បានស្នើសុំដល់អង្គសន្និបាតឱ្យគាំទ្ររាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃមហាសន្និ បាត AIMF ឆ្នាំ២០១៩ខាងមុខនេះផងដែរ ៕  

ដោយសួស សំរិត