ប្រមុខរាជរដ្ឋាភិបាល បន្តបេសកកម្មលើកទី៥៨ ក្នុងការចុះជួបសំណេះ​សំណាល​ជាមួយ កម្មករ និយោជិតនៅក្នុងខេត្តតាកែវ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តបេសកម្មលើកទី៥៨ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ២៣. ៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ ក្នុងខេត្តតាកែវ ដែលពិធីនេះត្រូវបានធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំ សំរឹទ្ធិស័ក . ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នេះគឺជាការជួបសំណេះសំណាលលើកទី២ សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ ហើរោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនី ជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃនេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួ ១៣ រោងចក្រផលិតស្បែកជើងចំនួន និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ចំនួន ផលិតផលទាំងអស់ដែលផលិតបានត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនិងផ្គត់ផ្គង់ទីផ្សាក្នុងប្រទេស។

ឯកឧត្ដមដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្តថាបច្ចុប្បន្នខេត្ត  តាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន ១១៤ មានកម្មករ និយោជិត ៤៦.៩៩០នាក់។ ក្នុង នោះរោងក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ៣៧ មានកម្មករ និយោ ជិតចំនួន .១៥៨នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជិត ៩២លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ។ ឯកឧត្ដ អ៊ិ សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាសនៅក្នុងខេត្តតា កែវ គឺជាជោគជ័យនៃគោនយោបាយទាក់ទាញវិនិយោគ ការពង្រាយរោងចក្រទៅតាម បណ្តាខេត្ត គោលនយោបាជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបា ប្រធានផ្នែក ប្រធានក្រុម នៅតាមបណ្ដាខេត្តក្រុងនានា សរុបចំនួន ៥៨លើក ដែលមានអ្នកចូលរួមសរុប ៨២៤.០៣៤នាក់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះសម្តេចតេជោ នាយករដ្ឋន្ត្រី បានដាក់ចេញគោលនយោបាយដោយផ្ដល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួនដែលប្រឈមសម្រាប់ការរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕

ដោយ ជឹម ណារី