សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម ផ្ដល់ឥណទាន ៥០០លានដុល្លារ សហរដ្ឋអាមេរិកដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ –ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួមបាន​ផ្ដល់​ឥណទានចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការ​នាំ​ទំនិញចូលពីសហព័ន្ធអារ៉ាប់រួម

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មា បន្ទាប់ពីជំនួបរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សសហព័ន្ធអារ៉ាប់រួម នាព្រឹកថ្ងៃអង្គារ ​១៣​រោ​ច​ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមាន​សន្តិ​ភា​ព។

នៅក្នុងជំនួបនោះ ព្រះអង្គម្ចាស់ Ahmed បានជម្រាបជូនម្ដេចតេជោនាយករដ្ឋមន្ត្រី ថា ព្រះអង្គមានបំណងមកចូលរួមក្នុងការអភិវឌ្ឍព្រះរាជាណាក្រកម្ពុជា តាមការចាប់ផ្ដើម ទំនាកទំនង និងការដាក់ទុវិនិយោគនៅកម្ពុជា ដោយព្រះអង្គម្ចាស់បានបង្ហាញនូវចំណាប់ អារម្មណ៍ក្នុងការវិនិយោគទៅលើប្រព័ន្ធប្រេងឧស្ម័ន ពាណិជ្ជកម្ម និងហិញ្ញវត្ថុ។ ពាក់ព័ន្ធទៅ នឹងបញ្ហាហិរញ្ញវត្ថុនេះ ព្រះអង្គម្ចាស់បានជម្រាបជូនសម្ដេចតេជោថា នឹងផ្ដល់ជូនទឹកប្រាក់ ជាឥណទាន​ចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការប្រើប្រាស់​​ក្នុងការនាំទំនិញ ចូលពីសហព័ន្ធអារ៉ាប់រួម ហើយនឹងពិនិត្យមើលការសិក្សា និងលទ្ធផលផ្សេ​​ៗទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum ក៏បានគោរពអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅព័ន្ធអារ៉ាប់រួមផងដែរ។

ជាការឆ្លើយតប សម្ដេចតេជានាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ ក៏ដូច​ជាប្រជាជននៃសហព័ន្ធអារ៉ាប់រួម ដែលកន្លងមកបានជួយដល់កម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស និងជួយដល់ការកសាងមជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា ដែលជាកុមាររងគ្រោះដោយការបាត់បង់ឪពុក ម្ដាយ។ ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យ ប្រេង និងឧស្ម័ន សម្ដេចតេជោបានស្វាគមន៍ និងមានប្រសាសន៍ថា ក្នុងករណីដែលបានវិនិយោគលើវិស័យស្ម័ន​​នេះ គឺបានជួយកាត់បន្ថយការកាប់ព្រៃឈើធ្វើអុសដុត ក៏ដូចជាការជួយគ្រប់គ្រងធនធានធម្មជាតិផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ផងដែរ ដែលបានផ្ដល់នូវឥណទានចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា សម្រាប់កានាំទំនិញចូលពីសហព័ន្ធអារ៉ាបរួមនិងថ្លែងអំណរគុណផងដែរសម្រាប់​ការអញ្ជើញទៅបំពេញស្សនកិច្ចនៅសហព័ន្ធអារ៉ាបរួម ដោយសម្ដេចបានមានប្រសាសន៍ថា សម្ដេច នឹងពិនិត្យមើ​​ពេលវេលាដែលសមស្របមួយ សម្រាប់ទស្សនកិច្ចនេះ។ ដោយឡែកចំពោះឥណទានចំនួ៥០០លានដុល្លារសហរដ្ឋអាមេរិក នោះសម្ដេចតេជោក៏បានធ្វើការណែនាំ ឱ្យធ្វើការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរកចំណុចណាមួយ សម្រាប់ការចាប់ផ្ដើមប្រើប្រាស់ថវិកានេះ៕

ដោយ ជឹម ណារី