ចិននិងឥណ្ឌាបង្កើនចំណងទំនាក់ទំនងលើការអភិវឌ្ឍឆាប់រហ័ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.១១.១៨)

ចិន៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌាលោកលូ ស្សាយហ៊ុយ (Luo Zhaohui)បាននិយាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថាទំនាក់ទំនងរវាងចិននិងឥណ្ឌាបានផ្លាស់ប្តូរទៅកាន់ការអភិវឌ្ឍដ៏ឆាប់រហ័សបន្ទាប់ពីជួបប្រទះនូវស្ថានភាពម្តងឡើងម្តងចុះ។

នៅក្នុងខែមេសាកន្លងមកនេះប្រធានាធិបតីចិនលោកស៊ីជីនភីងនិងនាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រាម៉ូឌី(Narendra Modi )បានទទួលជោគជ័យក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនៅទីក្រុង វូហាន់
ប្រទេសចិន។ ចាប់តាំងពីកិច្ចប្រជុំកំពូលនោះមកលោកស៊ីនិងលោកម៉ូឌីបានជួបពិភាក្សាគ្នាពីរដងបន្ថែមទៀតដោយលើកទីមួយនៅកិច្ចប្រជុំកំពូល SCO ក្នុងទីក្រុង គីងដៅនៅខែមិថុនាហើយបន្ទាប់ទៀតនៅកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង ចូហានណេសប៊ីច នៅខែ កក្កដា។

លោក លូ ស្សាយហ៊ុយ(Luo Zhaohui) បាននិយាយថាកិច្ចប្រជុំកំពូលក្លាយជាចំណុចសំខាន់មួយបានផ្តល់ជាកម្លាំងរុញច្រានសម្រាប់ទំនាក់ទំនងទ្វេភាគីនិងបានបង្កើតគំរូថ្មីមួយនៃការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។