មនុស្ស១០នាក់បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងលិចប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.១១.១៨)

នេប៉ាល់៖ កាលពីថ្ងៃចន្ទមានមនុស្ស ១០ នាក់ត្រូវបានស្លាប់និងពីរនាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្ត ស្ស៊ីប មួយគ្រឿងបានធ្លាក់ចេញពីផ្លូវនៅចង្កេះភ្នំនិងធ្លាក់ចូលក្នុងទន្លេនៅភាគខាងលិចប្រទេសនេប៉ាល់ ។

យោងតាមប៉ូលីសនេប៉ាល់បាននិយាយថារថយន្តស្ស៊ីបនេះបានធ្វើដំណើរទៅកាន់ខេត្តទ្រីភូរ៉ាកុតដែលទិសដៅចេញពីទីក្រុងឌូណៃហើយក៏បានធ្លាក់ចូលទៅក្នុងទន្លេតែម្តង។

ប៉ូលីសបានប្រាប់បន្ថែមទៀតថា មនុស្ស ១០ នាក់បានស្លាប់នៅនឹងកន្លែងខណៈពីរនាក់បានរងរបួសយ៉ាងធ្ងន់ ។យើងមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនោះទេដោយប៉ូលីសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះហើយ។