លោកត្រាំមិនទាន់ច្បាស់ថាតើគាត់នឹងជួបលោកពូទីននៅប៉ារីសឬទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.១១.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបាននិយាយនៅថ្ងៃចន្ទនេះថាលោកមិនប្រាកដទេថាតើលោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនក្នុងទីក្រុងប៉ារីសនៅសប្តាហ៍ក្រោយឬយ៉ាងណានោះទេ។

លោកត្រាំបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមូលដ្ឋានដែលលោកធ្វើដំណើរទៅដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិថា:«ខ្ញុំមិនប្រាកដថាយើងអាចនឹងមានកិច្ចប្រជុំមួយនៅទីក្រុងប៉ារីសទេហើយប្រហែលជាគ្មាននោះទេ»។

មន្ត្រីអាមេរិកនិងរុស្ស៊ីបានបញ្ជាក់កាលពីមុនថាជំនួបរវាងមេដឹកនាំទាំងពីរនឹងធ្វើឡើងនៅទីក្រុងប៉ារីសនាថ្ងៃទី ១១
ខែវិច្ឆិកាខាងមុខដើម្បីរំលឹកដល់ខួបលើកទី ១០០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ១ ។ លោក Trump
បានបន្ថែមទៀតថាលោកនិងលោកពូទីននឹងត្រូវជួបគ្នាក្នុងកិច្ចប្រជុំកំពូល G-២០ ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះក្នុងប្រទេសអាហ្សង់ទីន។