សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំកម្មវិធីដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរជាលើកដំបូង ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មី

AKP សៀមរាប ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨-

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ប្រាប់ឲ្យដឹងនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំកម្មវិធីដំណើរកម្សាន្តក្នុងព្រៃឧទ្យានអង្គរជាលើកដំបូង ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់បម្រើឱ្យភ្ញៀវទេសចរ ដែលចូលចិត្តដើរកម្សាន្តព្រៃ ហើយកម្មវិធីនេះក៏មានរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបផងដែរ។

រូបថត៖ ឃុត សៅ